ហេតុអ្វីបានជាកម្ពុជា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ បើទោះបីជា កម្ពុជាបានលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសនិងប្រជាជនទាំងពីរ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានិងថៃមានព្រំដែនគោកជាប់គ្នាចំនួន ៨០៥គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅ ព្រំដែនរួមគ្នារាប់ម៉ឺនសែននាក់ ដែលកំពុងមានទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយគ្នាទៅវិញ ទៅមក ប្រៀបដូចជាបងប្អូនទៅហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសគឺមិនត្រូវយកបញ្ហានេះ ទៅបង្កជាជម្លោះស្អប់ជាតិសាសន៍នោះឡើយ ដែលពុំបានផ្តល់ផលចំណេញអ្វីសម្រាប់ភាគីទាំងសងខាងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពង្រីកសក្តានុពលទេសចរណ៍ ដូចជាការរៀបចំទីសាធារណៈ កន្លែងកម្សាន្ត កីឡា ដោយគិតដល់អ្នកក្នុងស្រុកជាចម្បង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យរៀបចំទីតាំងទេសចរណ៍ថ្មីៗ និងទេសចរណ៍ធម្មជាតិនៅតាមសហគមន៍ សម្រាប់អ្នកខេត្តជិតៗមកលេងខេត្តរតនគិរី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print