ភាគីកម្ពុជាបិទច្រកទ្វារអន្តជាតិ បន្ទាប់ពីភាគីថៃបិទមុនជាង៣០នាទី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ប្រាប់នៅរសៀលម៉ោង៤និង៤៧នាទីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥នេះថាខាងមន្ត្រីច្រកទ្វាអន្តរជាតិព្រំដែនប៉ោយប៉ែតបានសម្រេចបិទច្រកទ្វារបន្ទាប់ពីភាគីថៃ(ឈុតខ្មៅ)បានទាញទ្វាររបងច្រកព្រំដែនបិទដោយមិនបានសហការជាមួយភាគីកម្ពុជាដែលឈរជើងនៅប្រចាំតំបន់ខាងលើនោះឡើយ។

លោកបញ្ជាក់ថាៈបន្ទាប់ពីភាគីថៃបិទច្រកទ្វារព្រំដែនរួចមកខាងមន្ត្រីដែលឈរជើងប្រចាំច្រកទ្វារខាងលើរងចាំបទបញ្ជាពីថ្នាក់ដឹកនាំអំពីបញ្ហាបិទច្រកទ្វារ ឬ មិនបិទរហូតនៅម៉ោងប្រមាណ៤និង៤៧ខាងកម្ពុជាក៏ទទួលបានបទបញ្ជាពីថ្នាក់លើដោយឲ្យបិទតាមក្រោយភាគីថៃ។

 សូមបញ្ជាក់ថាៈការបិទច្រកទ្វារនេះគឺ

មិនអនុញ្ញាតិឲ្យជនជាតិណាម្នាក់ឆ្លង

កាត់ចេញចូលនោះឡើយ រងចាំនៅថ្ងៃបន្ត

ឬរងចាំនៅព្រឹកថ្ងៃទី៨ខែឆ្នាំដដែលតើភាគីថៃបើកវិញឬក៏បិទបន្ត។ 

 សួមបញ្ជាក់បន្ថែមថាបន្ទាប់ពីភាគីថៃបានបិទច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតគេឃើញថាមានអាជីវករខ្មែរដែលលក់ដូរនៅក្នុងផ្សាររោងក្លឿស្រុកអារញ័ខេត្តស្រះកែវឈមនឹងច្រកទ្វាអន្តជារិប៉ោយប៉ែតជាច្រើននាក់មានការកកស្ទះ ដែលពួកគាត់បំរ៉ុងវិលមកលំនៅឋានវិញនៅក្រុងប៉ោយប៉ែតដូចសព្វមួយដង។

 សេចក្ដីរាយការបន្ថែមនៅម៉ោង៥និង៣០នាទីថ្ងៃដដែលភាគីថៃបានចាក់សោបើកច្រកទ្វារអន្តជាតិដើម្បីឲ្យអាជីវករខ្មែរចូលមកហើយដោយឡែកខាងកម្ពុជាក៏ឲ្យជនជាតិថៃចូលទៅប្រទេសគេ វិញដែរ។

វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print