ខេត្តកណ្តាល ៖ កម្មការិនីរោងចក្រម្នាក់ ចាក់សោរទៅធ្វើការដោយបានទុកម៉ូតូក្នុងផ្ទះ មកវិញភ្លើងឆេះអស់ម៉ូតូមួយកគ្រឿង និងសម្ភារៈអស់មួយចំនួនធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាសប់ន្ទប់មានឈ្មោះ ទីញ សុខទួន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ រស់នៅភូមិបាក់ត្រគួន ឃុំលាចភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់ បច្នុប្បន្នជួលបន្ទប់កើតហេតុខាងលើ ។
បើយោងតាមប្រភពព័ត៌មានពីម្ចាស់បន្ទប់ជួលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានរៀបចំទៅធ្វើការដូចធម្មតា ដោយបានទុកម៉ូតូក្នុងបន្ទប់ រួចចាក់ចេញទៅធ្វើការរោងចក្រក្បែរនោះបាត់ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ ទាក់ទងប្រាប់ថាមានភ្លើងឆេះបន្ទប់ ភ្លាមៗគាត់ក៏ប្រញាប់មកពីកន្លែងធើ្វការវិញមកបន្ទប់ជួលក៏បានឃើញបន្ទប់ត្រូវភ្លើងឆេះបណ្ដាលឲ្យខូចខាតសម្ភារៈអស់ក្នុងបន្ទប់មានដូចជាម៉ូតូDrem125 (០១៧)មួយគ្រឿង ទូរសព្ទ ១គ្រឿង សម្ភារៈប្រើប្រាស់មួយធំ ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស រឺ ប៉ះពាល់អាយុជីវិតនោះ គ្រាន់តែខូចខាតសំភារៈក្នុងបន្ទប់តែប៉ុណ្ណោះ ។ ប្រតិបត្តិការបាញ់ពន្លត់នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿងក្នុង គ្រប់គ្រងមិនអោយរាលបន្ត ៕ដោយ ៖ ភារ៉ា ដង្កោ