ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ បានថ្លែងជំរុញការយល់ដឹងអំពីព័ត៌មានក្លែងក្លាយតាមរយៈសិក្ខាសាលានិងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។
ការថ្លែងបែបនេះរបស់លោកអ្នកនាំពាក្យ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាខ្នាតតូចក្រោមប្រធានបទ ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលអង្គការសមាគមស៊ីវិល សង្កាត់អូឡាំពិក, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
...
សូមជម្រាបថា៖ បន្ទាប់ពីចប់សិក្ខាសាលា
អង្គពិធីនឹងបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដោយជិះរថយន្តដង្ហែជុំវិញផ្សារអូឡាំពិក ដល់សាលាបឋមសិក្សាវត្តមហាមន្ត្រី៕ ដោយ៖តារា