មនុស្សរាប់សិបនាក់បានឆ្លងមេរោគ Salmonella ទាក់ទងនឹងស៊ុតដែលប្រមូលបាននៅសហរដ្ឋអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី 7 ខែមិថុនា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បាននិយាយថា មនុស្សរាប់សិបនាក់នៅក្នុងរដ្ឋចំនួន 7 នៅភាគខាងលិច និងកណ្តាលនៃប្រទេសនេះ បានបង្ហាញរោគសញ្ញានៃការឆ្លងមេរោគ Salmonella ដែលគេជឿថាមានទំនាក់ទំនងទៅនឹងចំនួនដ៏ច្រើននៃស៊ុតមាន់ដែលទើបនឹងហៅមកថ្មី។

យោងតាមសេចក្តីប្រកាសរបស់ FDA ក្រុមហ៊ុន August Egg បានប្រមូលស៊ុតពណ៌ត្នោត ប្រហែល 1.7 លាន ដែលចែកចាយទៅហាងលក់គ្រឿងទេសចាប់ពីខែកុម្ភៈដល់ខែឧសភា ដោយសារហានិភ័យនៃការចម្លងរោគ Salmonella ។
ការប្រមូលមកវិញនេះកំពុងត្រូវបានអនុវត្តនៅក្នុងរដ្ឋ Arizona, California, Illinois, Indiana, Nebraska, New Mexico, Nevada, Washington និង Wyoming។ ព័ត៌មានលម្អិតអំពីម៉ាក លេខកូដរោងចក្រ ឬកាលបរិច្ឆេទផលិត ដែលទាក់ទងទៅនឹងស៊ុតដែលបានប្រមូលមកវិញ ត្រូវបានបោះពុម្ពនៅលើគេហទំព័រផ្លូវការរបស់ FDA និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។
CDC បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន 79 នាក់នៅក្នុងរដ្ឋបានឆ្លងមេរោគ Salmonella ដែលមានទំនាក់ទំនងជាមួយស៊ុតដែលបានប្រមូលមកវិញ ដោយក្នុងនោះ 21 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រោគសញ្ញានៃការឆ្លងមេរោគ Salmonella រួមមាន រាក ក្តៅខ្លួន ក្អួត ខ្សោះជាតិទឹក និងឈឺពោះ។ មនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ កុមារតូចៗ មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយអាចមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ហើយអាចត្រូវការការព្យាបាលតាមវេជ្ជបញ្ជា។
CDC ណែនាំឲ្យមនុស្សបោះចោលស៊ុតដែលប្រមូលបាន ឬយកវាទៅកន្លែងទិញវិញ ហើយសម្អាត និងសម្លាប់មេរោគលើផ្ទៃណាមួយដែលអាចប៉ះនឹងស៊ុត ដើម្បីការពារការចម្លងរោគ៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print