សមត្ថកិច្ចនគរបាលស្រុកសន្ទុកប្រគល់គ្រាប់មិនទាន់ផ្ទុះប្រភេទB52មួយគ្រាប់ដល់ក្រុមកំចាត់មីននៅកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្រ្គាមអាមេរិចប្រភេទB52មួយគ្រាប់ត្រូវបានក្រុមអ្នកធ្វើថ្នល់បានជីកកាយយកអាចម៍ដីក្រហមនៅក្នុងភូមិជីវ័ន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទះឃើញនៅក្នុងដីជម្រៅ៣ម៉ែត្រ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ឃុំកកោះ បន្ទាប់មកត្រូវបានអធិការស្រុកសន្ទុករាយការណ៍ទៅក្រុមកំចាត់មីនកម្ពុជា។

ប្រភពពត័មានពីលោក ភឹម ភឿន  អធិការរងស្រុកសន្ទុក បានឲ្យដឹងថា គ្រាប់នោះជាប្រភេទគ្រាប់ទំលាក់ពីលើយន្ដហោះដែលផលិតនៅប្រទេសអាមេរិច វាមានសភាពចាស់ច្រេះចាប់នៅមិនទាន់ផ្ទុះ មានអក្សរ MK52 USA ដែលសល់កាលពីជំនាន់សង្រ្គាមជាមួយនិងអាមេរិច ត្រូវបានប្រគល់ឲ្យក្រុមកំចាត់មីនកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦៕

1 2 3

ដោយ៖ ប៊ុន រិទ្ធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print