អារផ្ដួលឈើភ្លាត់ស្នៀតរមៀលសង្កត់ស្លាប់ម្នាក់នៅក្នុងដែនសមត្ថកិច្ចបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្ដាលព្រៃភ្នំដោយសារឈើ១ដើមធំរមៀលសង្កត់ ខណៈជនរងគ្រោះនិងបក្ខពួកអារផ្ដួលឈើ១ដើមធំ ហើយបានរមៀលធ្លាក់ពីជុំរាលភ្នំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឲ្យរាល់ខេត្តពោធិ៍សាត់។

ហេតុការណ៍អាក្រក់ខាងលើនេះកើតឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃភ្នំក្នុងដែនជម្រកសត្វព្រៃភ្នំឱរាល់ ខេត្តពោធិ៍សាត់ ជាតំបន់ការពារដោយសមត្តកិច្ចមន្រ្តីបរិស្ថាន ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្តកិច្ចស្រុកក្រភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឿន ចាប់ថាវ ហៅបារាំង ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពបន្តថា ជនរងគ្រោះបានស្លាប់ដោយសារដើមឈើ១កំណាត់ មុខកាត់អង្កត់ផ្ចិតទំហំ ១,៤០ម៉ែត្រមាន ប្រវែង៣ម៉ែត្រ រមៀលធ្លាក់ចុះពីជុំរាលភ្នំសង្កត់ ហើយដើមឈើទំហំយក្ស១កំណាត់នេះមានឈ្មោះ (រាជកុល) ខណៈជនរងគ្រោះ និងបក្ខពួក ៣ ទៅ ៤នាក់ផ្សេងទៀតនាំគ្នាអារផ្ដួលរលំត្រង់ចំណុចកើតហេតុ រួចពួកគេនាំគ្នាអារកាត់ជាកំណាត់ៗដើម្បីអារច្រៀកជាសន្លឹកៗ ប៉ុន្តែជាអកុសល់ក៏ត្រូវផ្លាត់ស្នៀតឈើរមៀលសង្កត់ស្លាប់ម្នាក់តែម្ដង។

ប្រភពដដែលបន្តទៀតថា ក្រោយពីសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាមនោះ កម្លាំងបានបែងចែកចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ជៀសវាងជាប់ពាក់ព័ន្ធការសង្ស័យករណីឃាត់កម្មផ្សេងៗ រួចក៏បានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារចាត់ចែងតាមប្រពៃណី៕

3 1 2

ដោយ៖ ប៉ឹម ពិន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print