ខ្សែប្រយុទ្ធប្រេស៊ីល Neymar ឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលថា Neymar ត្រូវបានគេដាក់ឱ្យនៅក្រៅក្រុមបន្ទាប់ពីបានធ្វើតេស្តឃើញវិជ្ជមានជំងឺ កូវីដ-១៩។

កីឡាករវ័យ 33 ឆ្នាំបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានដកចេញពីសកម្មភាពក្រុមភ្លាមៗ។

ក្លឹប Santos របស់គាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាការធ្វើតេស្តផ្នែកវេជ្ជសាស្រ្ដបានបញ្ជាក់ពីការឆ្លងមេរោគ។

ក្លឹបមិនបានបង្ហាញពីរយៈពេលដែល Neymar នឹងត្រូវអវត្តមាន ហើយមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ Neymar ត្រូវបានដកចេញពីការប្រកួតលីកកាលពីថ្ងៃព្រហស្បតិ៍នៅឯ Fortaleza តាមរយៈការផ្អាកដោយកាតក្រហម។

...

ជំនួបជាមួយ Fortaleza នឹងក្លាយជាការប្រកួតចុងក្រោយរបស់ Santos មុនពេលលីគប្រេស៊ីលផ្អាកសម្រាប់ការប្រកួត Club World Cup ថ្ងៃទី 14 ខែមិថុនាដល់ថ្ងៃទី 13 ខែកក្កដា នៅសហរដ្ឋអាមេរិក។ អនាគតរបស់អតីតខ្សែប្រយុទ្ធ Barcelona នៅ Santos នៅតែមិនទាន់សម្រេចចិត្តនៅឡើយ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា។ កីឡាកររូបនេះបានបង្ហាញខ្លួន 12 ប្រកួតឱ្យ Santos នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយរកបានបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 3ដង ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print