BREAKING៖ ទំព័រផ្លូវការ Facebook កាសែតថៃ Bangkok Post ដែលគាំទ្រដោយក្រុមយោធាថៃ បានបិទសម្រាប់អ្នកទស្សនាកម្ពុជា

ចែករំលែក៖

ថៃ៖ ទំព័រផ្លូវការ Facebook របស់បណ្តាញព័ត៌មានយក្សថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលមានអ្នកតាមដានប្រមាណ ១.៤លាននាក់បានបិទប្រទេសកម្ពុជាយើងមិនឲ្យមើលការផ្សព្វផ្សាយនាៗរបស់ខ្លួនបន្តតាម Facebook ផ្លូវការរបស់ខ្លួន។

ជាការកត់សម្គាល់ ការបិទទំព័រហ្វេសប៊ុកកាសែតចំណាស់របស់ថៃនេះ គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា និង ថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នាសារជាថ្មី ក្រោយកងទ័ពថៃលបលួចបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី នាំឱ្យកងទ័ពកម្ពុជាម្នាក់ពលីជីវិត។កម្ពុជាបានសម្រេចយកតំបន់ចំនួន៤ មានតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកំពុងនាំឱ្យថៃភ័យបារម្ភ ហើយដាក់សម្ពាធមកលើកម្ពុជា ក្នុងនោះក៏មានការផ្សាយបំពុល និង ប្រឌិតព័ត៌មានមិនពិតផងដែរ។

...

គួរបញ្ជាក់ថាបណ្តាញសារព័ត៌មានថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍)គឺជាកាសែតភាសាអង់គ្លេសដ៏ចំណាស់ និងមានឥទ្ធិពលបំផុតមួយរបស់ប្រទេសថៃ កាសែតនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ១៩៤៦ ស្ថាបនិក Alexander MacDonald (អ្នកកាសែតអាម៉េរិក) បច្ចុប្បន្ននេះកាសែតមួយនេះមានការគាំទ្រយ៉ាងខ្លាំងពីក្រុមបណ្តាញទាហានថៃ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print