Update ៖ សម្តេចធិបតី ៖ ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?

ចែករំលែក៖

ប្រទេសបារាំង ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំនួរថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ?

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា ការបំប៉ោងព័ត៌មានដើម្បីវាយប្រហារជាតិសាសន៍ខ្លួនឯង ជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ជាការព្យាយាមកេងចំណេញនយោបាយ ដោយភាពងងឹតងងុលមិនយល់ ពីពេលវេលា និងកាលៈទេសៈ ចំពោះប្រទេសជាតិរបស់ខ្លួន ខណៈ សម្ដេចបវរធិបតី ហ៊ុនម៉ាណែត កំពុងស្ថិតនៅប្រទេសបារាំង តាមរយៈសារនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេចនៅរសៀលថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2025 សម្ដេចបានលើកឡើងថា សូមបងប្អូនជនរួមជាតិជួយគិត មានក្រុមអ្នកនយោបាយខ្លះមាត់ថាស្នេហាជាតិ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើង ប្រឈមនឹងការគំរាមកំហែងពី ប្រទេសផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ និងផលិតព័ត៌មានបំប៉ោង ដែលប្រព័ន្ធផ្សព្វផ្សាយអ្នកផ្សេងនោះបានរៀបចំឡើង ផ្សព្វផ្សាយដើម្បីវាយប្រហារចិត្តសាស្ត្រ មកលើជាតិរបស់យើង ។
នាយករដ្ឋមន្ត្រី សម្ដេចមហាបបរធិបតី ហ៊ុនម៉ាណែត បានចោទជាសំណួរថា តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ជាការព្យាយាមកេងចំណេញនយោបាយ ដោយភាពល្ងង់ខ្លៅ ងងឹតងងុល មិនយល់ពីពេលវេលា និងកាលៈទេសៈរបស់ជាតិខ្លួនឯង ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដោយបញ្ជាក់ថា សូមបងប្អូនជនរួមជាតិ ជួយពិចារណាផងចុះ ! តើពួកគេមានឆន្ទៈស្រឡាញ់ប្រទេសជាតិ និងប្រជាពលរដ្ឋយើងដែលឬទេ ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print