ក្មេងទំនើង២ក្រុមមានសមាជិកជិត១០០នាក់អុកឡុកតាមដងផ្លូវត្រូវសមត្ថកិច្ចស្រុកកៀនស្វាយចាប់បាន១២ នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកណ្ដាល÷ ក្រុម​ក្មេង​ទំនើង​ជិត​ ១០០ ​នាក់​នាំគ្នាជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដំបង ដែល​អុកឡុក​តាម​ផ្លូវ​សាធារណៈ​រក​គូ​ទំនាស់​កាប់​គ្នា ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ចេញ​កម្លាំង​ដេញ​ចាប់​បាន ១២ នាក់ យក​មក​សួរនាំ រួច​បញ្ជូន​ទៅកាន់​តុលាការ។

ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​ក្រោម​ការ​បញ្ជា​របស់​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ ប៉ា ច័ន្ធវិសាល អធិការរង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចេញ​កម្លាំង​ដេញ​ចាប់​បាន១២នាក់ខណៈ​បក្ខពួក​ផ្សេងទៀតនាំគ្នា​រត់​គេច​ខ្លួន​អស់ ដោយ​ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​បន្ត។

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ០៨ នាទី ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ ២០២៥ នៅ​ចំណុច​ភូមិ​ភូមិ​ស្តៅ​កន្លែង ៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ១២ នាក់ ឃាត់ខ្លួន ក្នុង​ចំណោម​ជនសង្ស័យ​ប្រហែល ១០០ នាក់ ដែល​បាន​រត់​គេច​ខ្លួន ក្នុង​នោះ​រួមមាន ៖ ឈ្មោះ សូត្រ បញ្ញា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ,​ ឈ្មោះ បូ រក្សា ភេទ​ស្រី អាយុ ១៦ ឆ្នាំ ​, ឈ្មោះ ផល ផានិត ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​ ,​ ឈ្មោះ សុខ សុ​ភី ភេទ​ប្រុស អាយុ ​១៧ ​ឆ្នាំ ​, ​ឈ្មោះ កែវ សុខ​ហួរ​(ទី) ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ , ឈ្មោះ អុន ឯ​សិទ្ធិ​ (​លុច​) ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ ,​ឈ្មោះ លន់ ជី​វ័​ន្ត ភេទ​ប្រុស អាយុ ​១៦ ​ឆ្នាំ , ​ឈ្មោះ យ៉ុម វិ​រះ​បុត្រ ភេទ​ប្រុស អាយុ​ ១៩ ​ឆ្នាំ , ​ឈ្មោះ កុយ សុខ​ជី​វ័​ន្ត ភេទ​ប្រុស អាយុ ​១៨​ ឆ្នាំ ,​ ឈ្មោះ ណេ​ត រ៉ា​យុ ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ , ​ឈ្មោះ សីហា បរិសុទ្ធ ភេទ​ប្រុស និង​ ឈ្មោះ ម៉ៃ ហំ ភេទ​ប្រុស អាយុ ​១៧ ​ឆ្នាំ។

មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ​ក្រុម​ក្មេង​ទំនើង​ទាំង អស់​នេះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ប្រហែល ៤០ គ្រឿង មាន​គ្នា​ប្រហែល​ ១០០ ​នាក់​ ឯណោះ មាន​កាន់​ដាវ​កែច្នៃ កាំបិត និង​ដំបង ជិះ​ម៉ូតូ​ប្រសាច​ពេញ​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​មមានការ​ភាព​ភ័យខ្លាច​ដល់​អ្នកប្រើប្រាស់​ផ្លូវ។ ស្រប​ពេល នោះ កម្លាំង​ផ្នែក​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ​តាម​ឃាត់​បាន​ជនសង្ស័យ​ខាងលើ​ចំនួន​ ១២​ នាក់ ក្នុង​នោះ​ មាន​ស្រី​ម្នាក់។

នៅ​ចំពោះ​មុខ ​ជនសង្ស័យ​ទាំង ​១២ ​នាក់បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​នាំ​គ្នា​ជិះ​ម៉ូតូ​ជា​ហ្វូង​ ហើយ​មាន​កាន់កាប់​អាវុធ​បង្ក​គ្រោះថ្នាក់​ (ដាវ កាំបិត ដំបង​.. ) គ្រប់​ដៃ​ ជិះ​ម៉ូតូ​ប្រសាច​ពេញ​ផ្លូវ​នៅ​ចំណុច​កើតហេតុ​ខាងលើ​មែន គោលបំណង​គឺ​ទៅ​កាប់ ឬ អុកឡុក​លើ​មុខ​សញ្ញា​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​ពួក​ខ្លួន​ពិតមែន។

...

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង ​១២​ នាក់ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អនុវត្ត​តាម​នីតិវិធី។ ចំណែក​បក្ខពួក​នៅ​សេសសល់​កំពុង​រត់គេច​ផ្សេងៗ កម្លាំង​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print