ព័ត៌មានបឋម៖ រថយន្តខ្នាតយក្សដឹកផលអនុផលព្រៃឈើ២គ្រឿង ជាប់អន្ទាក់សមត្ថកិច្ច សង្ស័យទំនាស់ផលប្រយោជន៍

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍មុននេះបន្ដិច ព្រឹកថ្ងៃពុធ ១រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះថា យ៉ាងហោចរថយន្តខ្នាតយក្ស ប្រភេទយីឌុប(ភ្លៅ០៦)កង់ចំនួន២២គ្រាប់ មានផ្ទុកផលអនុផលព្រៃឈើពេញហ៊ា ត្រូវបានបង្រ្កាប ដែលករណីនេះគេសង្ស័យអាចបណ្ដាលមកពីទំនាស់ផលប្រយោជន៍ កូនចៅក្បត់មេ ។

សេចក្ដីរាយការណ៍បង្ហើបទៀតថា វត្ថុតាងរថយន្តខ្នាតយក្សមានផ្ទុកផលអនុផលព្រៃឈើជាក់ស្ដែងខាងលើ រក្សាទុកជាបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីរងអនុវត្តតាមនីតិវិធី ។

...

ប្រភពរាយការណ៍បញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាង រថយន្ត មានផ្ទុកផលអនុផលព្រៃឈើពេញហ៊ានេះ គេពុំទាន់ដឹងអំពីបន្តនីតិវិធី នៅពេលណា ឬចំនួនផលអនុផលព្រៃឈើប៉ុន្មាននៅឡើយទេ ហើយត្រូវធ្វើការផាកពិន័យយ៉ាងណានោះដែរ ។ បញ្ជាក់ ! រថយន្តខ្នាតយក្សមានផ្ទុកផលអនុផលព្រៃឈើពេញហ៊ានេះ ដឹកចេញពីស្រុកវាលវែងខេត្តពោធិ៍សាត់ អាចមានខ្នងបង្អែងធំរឺយ៉ាងណាទេ ទើបឆ្នងកាត់ប៉ុស្ដិ៍សមត្ថកិច្ច ចាំយកលុយរបស់សមត្ថកិច្ចជាច្រើនបាន ជាពិសេសជាដែនសមត្ថកិច្ចលោក ប៉ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង សូមបញ្ជាក់ថា លោក ប៉ុល ចន្ថា អតីត ជានាយផ្នែករដ្ឋព្រៃឈើក្រគរ នេះ កន្លែងមានបញ្ហាពាក់ព័ន្ធច្រើន ជាមួយលោក កោះ សុភី ហៅហយ មិនទាន់ចប់ផង ឥឡូវទៀតហើយ សូមរង់ចាំតាមដានព័ត៌មានលម្អិត ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print