ជនជាតិថៃដែលគំរាមផ្តាច់ភ្លើង និងកាត់ផ្តាច់ Internet នៅកម្ពុជា

ចែករំលែក៖

ប្រទេសថៃ ៖ មន្រ្តីថៃម្នាក់នេះហើយដែលចេញមកគំរាមផ្តាច់ភ្លើង និងកាត់ផ្តាច់ Internet នៅកម្ពុជា ប៉ុន្តែពួកគេប្រហែលភ្លេចស្វែងយល់ និងស្រាវជ្រាវពីប្រភពនៃការផ្គត់ផ្គង់ភ្លើងរបស់កម្ពុជា មិនច្បាស់ទេ ខណៈកម្ពុជា «ម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់បណ្តាញជាតិរបស់កម្ពុជានោះទេ គឺសូន្យ ហើយពេលនេះកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស» ។

ជនជាតិថៃរូបនេះមានឈ្មោះ Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ និងជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាន (Foreign Ministry spokesman and director-general of the Department of Information) បានចេញមកគំរាមសារបែបនេះ ប្រហែលគិតថាកម្ពុជា ព្រួយខ្វះភ្លើងហើយមើលទៅ ហើយកម្ពុជាក៏សូមឆ្លើយតបដោយសីលធម៌ថា «កម្ពុជាមានភ្លើងប្រើគ្រប់គ្រាន់ហើយ» ។

ជាការឆ្លើយតបចំពោះសារគំរាមមួយនេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតន: បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗ និងមួយៗថា នៅពេលនេះកម្ពុជាមានភាពម្ចាស់ការ និងឯករាជ្យលើការផ្គត់ផ្គង់ភ្លើងនៅទូទាំងប្រទេស មិនត្រូវការទាញភ្លើងពីថៃចូលក្នុងបណ្តាញជាតិនោះឡើយ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងយ៉ាងដូច្នេះថា «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។

ក្នុងន័យនេះ ! ក៏សូមផ្តាំអ្នកនាំពាក្យក្រសួងការបរទេសថៃម្នាក់ផងថា មុនចេញសារគំរាម គួរស្វែងយល់ឲ្យបានខ្លាំងពីដំណើរការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងការរីកចំរើននៅក្នុងវិស័យនីមួយៗរបស់កម្ពុជាផង។

នៅពេលនេះ នៅម៉ោងនេះ ថៃមិនអាចមកក្រឡុកតាមចិត្តទាំងសេដ្ឋកិច្ច និងកម្លាំងនោះទេ កម្ពុជាអាចកំដរបានគ្រប់យុទ្ធសាស្រ្ត ក្នុងភាពជាសន្តិភាពព្រំដែន អ្នកជិតខាងល្អ ។

ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ហើយថា ជម្លោះព្រំដែនជាថៃ កម្ពុជាប្រើយុទ្ធសាស្រ្តធំៗទាំង៤គឺ កម្លាំងយោធា នយោបាយ ការទូត និងផ្លូវច្បាប់ (ប្តឹងទៅ ICJ)។
កម្ពុជាស្រឡាញ់ សន្តិភាព គោរព ឱ្យញាតិជិតខាង ជាមួយសីលធម៌អត់ធ្មត់ តាមយុទ្ធសាស្ត្រ «តេជោ» ហើយក៏ចង់រំលេច ថាកម្ពុជាមិនមាន«តេជោ»ច្រើនទេ ដែលផ្តល់គោរមងារពីព្រះមហាក្សត្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print