សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅទីក្រុងនីស ប្រទេសបារាំង

ចែករំលែក៖

ប្រទេសបារាំង ៖ នៅថ្ងៃទី១០ មិថុនា ២០២៥ មុននឹងវិលត្រលប់មកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរនៅទីក្រុងនីស ប្រទេសបារាំង។

សម្តេចធិបតីបានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនខ្មែរមួយចំនួន ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីនោះ។ ទោះបីជាមិនអាចជួបជាមួយសហគមន៍ខ្មែរទាំងមូលដោយសារពេលវេលាមានកំណត់ក្តី សម្តេចមានអារម្មណ៍សប្បាយរីករាយក្នុងការជួបជុំជាមួយបងប្អូនជាច្រើន និងបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកអ៊ំ មីង បងប្អូន និងក្មួយៗ។

សម្តេចបានបញ្ជាក់ថា បងប្អូនខ្មែរនៅបរទេសនៅតែមានចិត្តនឹកចំពោះស្រុកកំណើត និងបង្ហាញក្តីបារម្មណ៍ចំពោះបញ្ហាព្រំដែន។ បងប្អូនសហគមន៍ខ្មែរបានសូមឱ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចំរើន និងរក្សាសន្តិភាព។

ជាការឆ្លើយតប សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដី និងស្វែងរកដំណោះស្រាយតាមសន្តិវិធី ដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print