ការតវ៉ាបានរីករាលដាលពាសពេញសហរដ្ឋអាមេរិក លោកត្រាំគំរាមថា នឹងប្រើ«ច្បាប់ប្រឆាំងការបះបោរ»

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សកម្មភាពប្រឆាំងតវ៉ានឹងគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលលោកត្រាំបានរីករាលដាលពីទីក្រុង Los Angeles រដ្ឋ California ទៅដល់ទីក្រុងយ៉ាងហោចណាស់ចំនួន២៤របស់សហរដ្ឋអាមេរិក ក្នុងនោះបូករួមទាំងទីក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ដាឡាស និងអូស្ទីនជាដើម។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយដំណឹងកាលពីថ្ងៃទី១០ខែមិថុនាថា រដ្ឋាភិបាលលោកត្រាំបានលើកឡើងថា នឹងបន្តធ្វើការឆែកឆេរនិងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ហើយមិនច្រានចោលលទ្ធភាពប្រើ«ច្បាប់ប្រឆាំងការបះបោរ» ដើម្បីផ្តល់សិទ្ធិអំណាចកាន់តែធំដល់កងកម្លាំងដែលត្រូវដាក់ពង្រាយនៅទីក្រុងLos Angeles សម្រាប់ឆ្លើយតបនឹងសកម្មភាពប្រឆាំងតវ៉ា៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print