សេចក្ដីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ជុំវិញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង ជាជនជាតិបារាំង

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖​ ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយបានលើកឡើងថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់ លិខិតឆ្លងដែនបារាំង លេខ 17FV26387 និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩(០១)។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំងលេខ 17FV26387 និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរលេខ ០១០៤៨៧៥៧៩(០១) ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការគូសបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦០៨ “ឈ” ដ.ច.ន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ របស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពុំមែនជាករណីចាប់ជម្រិតដូចការលើកឡើងនៅលើបណ្តាញសង្គម នោះឡើយ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print