អ៊ីស្រាអែល ប្រកាស វាយប្រហារ ទៅលើអ៊ីរ៉ង់ សំឡេងផ្ទុះ លាន់ចេញពី តំបន់ជាច្រើន នៃក្រុងតេហេរ៉ង់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅព្រឹកព្រលឹម ថ្ងៃទី១៣ខែមិថុនា តាមម៉ោង ក្នុងតំបន់ ក្រសួង ការពារជាតិ អ៊ីស្រាអែលបាន ថ្លែងថា អ៊ីស្រាអែល បានវាយប្រហារ ចំពោះអ៊ីរ៉ង់ ។

គេហទំព័រ «CCFR China state-controlled media » កងទ័ព ជើងអាកាស អ៊ីស្រាអែល កំពុង វាយប្រហារ តាមអាកាស ចំពោះ គោលដៅ រាប់សិប ដែល ពាក់ព័ន្ធនឹង ផែនការ នុយក្លេអ៊ែរ និងសំណង់ យោធាផ្សេងទៀត ក្នុងដែនអ៊ីរ៉ង់ ហើយ ដាក់ឈ្មោះ សកម្មភាព លើកនេះជា “កម្លាំងនៃសត្វតោ” ។ កងទ័ព អ៊ីស្រាអែល បានថ្លែងថា បរិមាណ អ៊ីរ៉ង់មាន អ៊ុយរ៉ានីញ៉ូមដែល បន្សុទ្ធរួច ដ៏គ្រប់គ្រាន់ ដែលអាច ផលិត គ្រាប់បែកជា ច្រើន គ្រាប់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ដូច្នេះ ត្រូវ ធ្វើសកម្មភាព ដើម្បី ឆ្លើយតបនឹង “ការគំរាម កំហែងដ៏បន្ទាន់ ”នេះ ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹង ឱ្យដឹងថា ក្រុងតេហេរ៉ង់ រដ្ឋធានីអ៊ីរ៉ង់ លាន់ឮ សំឡេងផ្ទុះ ជាបន្តបន្ទាប់ បច្ចុប្បន្ន នេះ ភាគីអ៊ីរ៉ង់ មិនទាន់ ប្រកាសពី មូលហេតុ កើតមាន ការបំផ្ទុះ នោះទេ ។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ជាច្រើនបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print