អាកាសយានដ្ឋានភូកេត ជម្លៀសអ្នកដំណើរជាបន្ទាន់លើយន្តហោះ Air India

ចែករំលែក៖

យោងតាមព័ត៌មានចុងក្រោយពីអាជ្ញាធរអាកាសយានដ្ឋានភូកេតក្នុងប្រទេសថៃ ជើងហោះហើរ Air India AI-379 បានចុះចតនៅអាកាសយានដ្ឋាននៅថ្ងៃត្រង់ថ្ងៃទី ១៣ ខែមិថុនា (ម៉ោងក្នុងតំបន់)ដោយសារតែការគំរាមកំហែងគ្រាប់បែក។

បច្ចុប្បន្នអាកាសយានដ្ឋានកំពុងអនុវត្តនីតិវិធីជម្លៀសជាបន្ទាន់សម្រាប់អ្នកដំណើរទាំងអស់ចេញពីយន្តហោះ បន្ទាប់ពីយន្តហោះត្រូវបានគំរាមកំហែងដោយគ្រាប់បែក។
យន្តហោះកំពុងធ្វើដំណើរពីភូកេត (ប្រទេសថៃ) ទៅកាន់ទីក្រុងដេលី (ឥណ្ឌា)។ មានអ្នកដំណើរ 156 នាក់នៅលើយន្តហោះ ហើយចំនួនអាកាសយានិកបច្ចុប្បន្នមិនទាន់ដឹងនៅឡើយទេ។
ហេតុការណ៍ខាងលើកើតឡើងបន្ទាប់ពី យន្តហោះរបស់ឥណ្ឌាមួយគ្រឿងបានជួបគ្រោះថ្នាក់ និងបានសម្លាប់មនុស្ស ២៦៥នាក់ ។ មកដល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ថាជាគ្រោះថ្នាក់ឬការវាយប្រហារភេរវកម្មនោះ៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print