FairPrice ដែលជាផ្សារទំនើបដ៏ធំបំផុតមានសាខាច្រើនរបស់ប្រទេសសិង្ហបុរីកំពុងលក់ទុរេន kampung ក្នុងតម្លៃ 1.95 ដុល្លារសិង្ហបុរី (1.52 ដុល្លារ) ជាការផ្តល់ជូនមានកំណត់ក្នុងខែនេះ។
ការផ្សព្វផ្សាយនេះហៅថា ពិព័រណ៍ទុរេនប្រចាំឆ្នាំរបស់ FairPrice នឹងដំណើរការចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែមិថុនា នៅហាង 212 Bedok North Street 1 សាខារបស់ផ្សារទំនើបនេះ ហើយចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមិថុនា នៅទីតាំងផ្សារទំនើប Kangkar Mall នេះបើយោងតាមសារព័ត៌មាន CNA ។
ការលក់បញ្ចុះតម្លៃនេះនឹងចាប់ផ្តើមជារៀងរាល់ថ្ងៃនៅម៉ោង 9 ព្រឹក ហើយមានផ្តល់ជូនអ្នកមកមុនបានមុន។ មានតែអតិថិជន 300 នាក់ដំបូងប៉ុណ្ណោះក្នុងមួយថ្ងៃដែលអាចទិញទុរេនបានដោយកំណត់ចំនួនពីរក្នុងមនុស្សម្នាក់។ ទុរេននីមួយៗក្នុងការផ្សព្វផ្សាយមានទម្ងន់ចន្លោះពី ៦០០ ទៅ ៨០០ ក្រាម។
ការលក់ធូរេននេះធ្វើឡើងនៅពេលដែលអ្នកគាំទ្រទុរេនក្នុងប្រទេសសិង្ហបុរីស្វាគមន៍រដូវផ្លែទុរេនដែលជាធម្មតាមានរយៈពេលពីខែមិថុនាដល់ដើមខែកញ្ញា។
បើយោងតាមសារព័ត៌មាន Bloomberg ប្រហែល 85% នៃផ្លែធុរេនរបស់សិង្ហបុរីនាំចូលពីប្រទេសម៉ាឡេស៊ី ហើយក្នុងរដូវកាលសំបូរផ្លែឈើ ប្រទេសនេះនាំចូលផ្លែឈើ១០ម៉ឺនគីឡូក្រាមក្នុងមួយថ្ងៃ។