ផ្សារ​ទំនើប​ធំ​បំផុត​របស់​សិង្ហបុរី​លក់​ទុរេន​ក្នុង​តម្លៃ ១,៥ ដុល្លារ​ក្នុង​មួយ​ផ្លែ

ចែករំលែក៖

FairPrice ដែលជាផ្សារទំនើបដ៏ធំបំផុតមានសាខាច្រើនរបស់ប្រទេសសិង្ហបុរីកំពុងលក់ទុរេន kampung ក្នុងតម្លៃ 1.95 ដុល្លារសិង្ហបុរី (1.52 ដុល្លារ) ជាការផ្តល់ជូនមានកំណត់ក្នុងខែនេះ។

ការផ្សព្វផ្សាយនេះហៅថា ពិព័រណ៍ទុរេនប្រចាំឆ្នាំរបស់ FairPrice នឹងដំណើរការចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែមិថុនា នៅហាង 212 Bedok North Street 1 សាខារបស់ផ្សារទំនើបនេះ ហើយចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមិថុនា នៅទីតាំងផ្សារទំនើប Kangkar Mall នេះបើយោងតាមសារព័ត៌មាន ​​CNA ។

ការលក់បញ្ចុះតម្លៃនេះនឹងចាប់ផ្តើមជារៀងរាល់ថ្ងៃនៅម៉ោង 9 ព្រឹក ហើយមានផ្តល់ជូនអ្នកមកមុនបានមុន។ មានតែអតិថិជន 300 នាក់ដំបូងប៉ុណ្ណោះក្នុងមួយថ្ងៃដែលអាចទិញទុរេនបានដោយកំណត់ចំនួនពីរក្នុងមនុស្សម្នាក់។ ទុរេន​នីមួយៗ​ក្នុង​ការ​ផ្សព្វផ្សាយ​មាន​ទម្ងន់​ចន្លោះ​ពី ៦០០ ទៅ ៨០០ ក្រាម។

ការ​លក់​ធូរេន​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​គាំទ្រ​ទុរេន​ក្នុង​ប្រទេស​សិង្ហបុរី​ស្វាគមន៍​រដូវ​ផ្លែ​ទុរេន​ដែល​ជា​ធម្មតា​មាន​រយៈពេល​ពី​ខែ​មិថុនា​ដល់​ដើម​ខែ​កញ្ញា។

បើយោងតាមសារព័ត៌មាន ​​Bloomberg ប្រហែល 85% នៃផ្លែធុរេនរបស់សិង្ហបុរីនាំចូលពីប្រទេសម៉ាឡេស៊ី ហើយក្នុងរដូវកាលសំបូរផ្លែឈើ ប្រទេសនេះនាំចូលផ្លែឈើ១០ម៉ឺនគីឡូក្រាមក្នុងមួយថ្ងៃ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print