ភ្នំពេញៈ បើទោះជាមានភាពមមាញឹកនិងការងារដឹកនាំប្រទេសជាតិ ការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជិតឆ្ងាយបែបណាក៏ដោយ ក៏ជាទម្លាប់សម្តេចតេជោ តែងឆ្លៀតចំណាយពេលកីឡាដើម្បីសុខភាព ។ ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យទី២៨ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចបានអញ្ជើញមកវាយកូនគោលទៀតហើយ បន្ទាប់ពីធ្វើដំណើរប្រមាណ ៩០០ គីឡូម៉ែត្រ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ តើថ្ងៃនេះ ខ្ញុំវាយបានប៉ុន្មានម៉ោង និងប៉ុន្មានឡូ? វាយល្អឬ មិនល្អ?គឺខ្ញុំនឹងដឹងថា តើសុខភាពបែបណា? ៕
ដោយ សុខ ខេមរា
...