ក្រុមហង្សក្រហមLiverpoolម្ចាស់ជើងឯក Premier League បានយល់ព្រមលើតម្លៃខ្លួន 136.3 លានអឺរ៉ូ (156.75 លានដុល្លារ) ដើម្បីចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធរបស់អាល្លឺម៉ង់ Florian Wirtz ពីក្លឹប Bayer Leverkusen នេះបើយោងតាមសារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃសុក្រ។
សារព័ត៌មានThe Athletic បានរាយការណ៍ថា កីឡាករ Wirtz ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយនឹងហង្សក្រហមនៅអង់គ្លេស។
តម្លៃនេះនឹងធ្វើឱ្យ Wirtz ក្លាយជាកីឡាករថ្លៃបំផុតរបស់ Liverpool នាំមុខខ្សែការពារសញ្ជាតិហូឡង់ និងប្រធានក្រុម Virgil van Dijk ដែលបានចូលរួមជាមួយតម្លៃ 75 លានផោនក្នុងឆ្នាំ 2017 ។
ជាមួយនឹងកិច្ចសន្យានៅសល់ពីរឆ្នាំទៀតក្នុងក្រុម Leverkusenកីឡាករ Wirtz ក៏ត្រូវបានចាប់អារម្មណ៍ពីម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich និង Manchester City របស់លោក Pep Guardiola ផងដែរ។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះស៊ុតបញ្ចូលទីបាន 16 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 15 ដងក្នុងការបង្ហាញខ្លួន 45 លើកសម្រាប់ក្រុម Leverkusen កាលពីរដូវកាលមុន ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ដោយចាញ់ក្រុម Bayern ។
Wirtz នឹងក្លាយជាកីឡាករបន្ថែមទីពីររបស់ Liverpool ក្នុងទីផ្សារដោះដូរកីឡាករ បន្ទាប់ពីពួកគេបានចុះហត្ថលេខាលើខ្សែការពារស្តាំសញ្ជាតិហូឡង់ Jeremie Frimpong ដែលគាត់ជាមិត្តរួមក្រុមជាមួយនៅ Leverkusen ផងដែរ។