នគរបាលខេត្តព្រះសីហនុបង្រ្កាបករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ។

ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី ០១ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យ៖

១. ZHANG DING DING ហៅ MENG HU, កើតឆ្នាំ ១៩៨៦

២. WEI YONGCHANG, កើតឆ្នាំ ១៩៨១

៣. WEI GUOQIANG, កើតឆ្នាំ ១៩៨៥

(ទាំងបីជាជនជាតិចិន គ្មានលិខិតឆ្លងដែន ស្នាក់នៅសណ្ឋាគារ “ហឺលិ” ភូមិ៣ សង្កាត់លេខ៤) ។ 

វត្ថុតាងដកហូតបានមាន៖

• រថយន្ត PRIUS ពណ៌ទឹកប្រាក់ ស្លាកលេខ 2B-3312

• អាវុធខ្លី ០១ដើម ម៉ាករ៉ូឡូ

• ស្លាកលេខរថយន្ត ០៤សន្លឹក

• កាំបិតស្នែត ០២ដើម និងសម្ភារៈផ្សេងៗ ។ 

ជនសង្ស័យទាំង ៣នាក់ បានសារភាពថា បានលួចស្លាកលេខចំនួន ៣លើក ហើយយកទៅលក់ឲ្យជនមួយឈ្មោះ A PING តាមប្រព័ន្ធ Telegram ក្នុងតម្លៃស្លាកលេខ១សន្លឹក៖ $៤០០ ដុល្លារ ។ ចំពោះអាវុធខ្លី ដែលជាកម្មសិទ្ធិរបស់ WEI GUOQIANG បានពីជនឈ្មោះ A WANG (បច្ចុប្បន្នគេចខ្លួន) ។ ជនឈ្មោះ A PING និង A WANG បានរត់គេចខ្លួន ។ 

សម្ភារៈដែលបានដកហូតត្រូវបានប្រគល់ជូនម្ចាស់វិញតាមនីតិវិធី ។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមច្បាប់ ។ 

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តខិតខំយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការថែរក្សាសន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print