អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បើយោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានSabaដែលគ្រប់គ្រងដោយក្រុមហ៊ូធីនៅយេមែ៉ននៅថ្ងៃទី១៥ខែមិថុនាឱ្យដឹងថា ក្រុមហ៊ូធីបានបដិសេធពីរឿងដែលថា មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនរងការវាយប្រហារតាមអាកាសពីអ៊ីស្រអែលនៅទីក្រុងSana’aរដ្ឋធានីយេម៉ែនដោយថ្លែងថា អ្វីដែលលើកឡើងថា អ៊ីស្រាអែលបាន”បោសសម្អាតដោយចំគោដៅ”ដោយជោគជ័យគឺជាំរឿងមិនពិតទេ។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែលបានចុះផ្សាយដំណឹងនាយប់ថ្ងៃទី១៤ខែមិថុនាឱ្យដឹងថា កងទ័ពជើងអាកាសអ៊ីស្រាអែលកំពុងវាយប្រហារក្នុងពេលតែមួយទៅលើគោលដៅនៅទីក្រុងSana’aរដ្ឋធានីយេម៉ែននិងនៅក្នុងដែនអ៊ីរ៉ង់ដើម្បី”បោសសម្អាតដោយចំគោលដៅ”ចំពោះមន្ត្រីយោធាជាន់ខ្ពស់របស់ក្រុមហ៊ូធី។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក តាមប្រជាជនក្នុងទីក្រុងSana’aបានឱ្យដឹងថា នៅវេលាប្រហែលម៉ោង២៣ថ្ងៃទី១៤តាមម៉ោងក្នុងតំបន់ ផ្លូវមួយស្ថិតនៅភាគខាងត្បូងទីក្រុងSana’aស្រាប់តែកើតមានករណីបំផ្ទុះយ៉ាងខ្លាំងក្លា។អ្នកស្និទ្ធនឹងក្រុមហ៊ូធីបានថ្លែងថា យប់ថ្ងៃទី១៤ អ៊ីស្រាអែលបានវាយប្រហារតាមអាកាសទៅលើទីតាំងស្នាក់នៅរបស់មេដឹកនាំក្រុមហ៊ូធីព្រមទាំងទីស្នាក់ការកណ្តាលសន្តិសុខនិងការណ៍សម្ងាត់នៃក្រុមហ៊ូធី៕
ដោយ ៖ សិលា