ការនាំចេញនាំចូលរបស់ចិនជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥បានកើនឡើងយ៉ាងលឿនក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥ អ្នកសារព័ត៌មានបានទទួលដំណឹងពីអគ្គរដ្ឋបាលគយចិនឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ត្រូវជា២៨,៦៤ប៊ីលានយាន់ប្រាក់ចិន បានកើនឡើង១០,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅដែលបង្កើតកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ។

គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ក្នុងនាមជាទីកន្លែងដែលលើកឡើងដំបូងគេនូវគំនិតផ្តួតផ្តើម”ខ្សែក្រវាត់និងផ្លូវ”និងជាតំបន់គំរូភាពនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ការប្រាស្រ័យទាក់ទងគ្នាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងតំបន់អាស៊ីកណ្តាលនិងចិនមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានពង្រីកដោយនឹងនរ។ទំហំនាំចេញនាំចូលរបស់ចិនជាមួយបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥បានកើនឡើងពី៣១,២០ប៊ីលានយាន់ប្រាក់ចិនកាលឆ្នាំ២០១៣រហូតដល់៧៦,៤១ប៊ីលានយាន់ប្រាក់ចិននាឆ្នាំ២០២៤ដែលបានកើនឡើង១១៦% ពោលគឺគិតជាមធ្យមបានកើនឡើង៧,៣%ជារៀងរាល់ឆ្នាំដែលខ្ពស់ជាង២,៣%បើប្រៀបធៀបនឹងល្បឿនកំណើនជាមធ្យមនៃការនាំចេញនាំចូលសារុបរបស់ប្រទេសចិនក្នុងរយៈពេលដូចគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print