នគរបាលស្រុកឯកភ្នំនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៦នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃចន្ទទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចគុម្ពឬស្សី ភូមិរហាលសួងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ១-ឈ្មោះ ថង ធឿន ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅភូមិដួងមា ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះថាំង ផូ ភេទប្រុស អាយុ៦៤ឆ្នាំមានទីលំនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះតែម ធន ភេទប្រុស អាយុ៦៥ឆ្នាំមានទីលំនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៤-ឈ្មោះធួក ខឺត ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៥-ឈ្មោះសួន ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំមានទីលំនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៦-ឈ្មោះម៉ៅ ប៊ុនថន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ។

វត្ថុតាងដកហូតរួមមាន៖ មាន់ចំនួន ០១ក្បាល, អេប៉ុង(សង្វៀន)ចំនួន០១, បាវក្រាលកំរាលចំនួន០១, ឆ្នាំងសម្រាប់ដាំទឹកស្អំមាន់ចំនួន០១ ។

...

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕ដោយ​៖ជីណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print