រន្ធត់ណាស់! កម្មការីនីម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែករវាងរថយន្ត បុកនិងម៉ូតូនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: កម្មការីនីម្នាក់បានរងរបួសធ្ងន់ បាក់ជើងស្តាំ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែក រវាងរថយន្ត បុកនិងម៉ូតូ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍នៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៥ លើផ្លូវបំបែក លេខ ១១៤ ស្ថិតនៅក្នុងភូមិ រោងបន្លែ សង្កាត់/ក្រុង/ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា កម្មការីនីដែលរងរបួសធ្ងន់មានឈ្មោះឃុន ភត្រ្តា អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ អង្គសិលា ឃុំ ចំបក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងបើកម៉ូតូនម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១U ០០៧៧ខូចខាតយ៉ាងដំណំ។

ចំណែក អ្នកបើករថយន្តបង្កមានឈ្មោះប៉ាង សាមុត អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូន រស់នៅភូមិ អណ្តូង ឃុំ ស្វាយអង្គ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងបើក រថយន្ដម៉ាក Highlander ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AU ៤៥៣២ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាក Highlander ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AU ៤៥៣ ដោយធ្វើដំណើរពីជើងទៅត្បូង លុះមកដល់
ផ្លូវបំបែក ក៏បុកជាមួយ ម៉ូតូ មួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១U ០០៧៧ដែលបើកបរក្នុងទិសដៅ ពីកើតទៅលិច យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍។

ក្រោយមក អ្នករបួសធ្ងន់ត្រូវបានដឹកមក សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយនាពេល្រោយតាមច្បាប់។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុ ដោយសារតែ អ្នកបើកបររថយន្ដ មានជាតិស្រវឹង ០.៦៩ mg/L ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print