រកឃើញយានយន្តល្មើសចំនួន ៦៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៦៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥) បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៤១គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ៥៤៤គ្រឿង និងម៉ូតូ ១៨៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៥០គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៤៨៧គ្រឿង និងម៉ូតូ ១៦០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ ថ្ងៃ ពីថ្ងៃទី១-១៦ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,១១៤គ្រឿង, រថយន្តធំ ៦០គ្រឿង, រថយន្តតូច ២,២២១គ្រឿង, ម៉ូតូ ៣,៨៣៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៥៣២គ្រឿង, រថយន្តធំ ៣៦គ្រឿង, រថយន្តតូច ១,៦៦២គ្រឿង និងម៉ូតូ ២,៨៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print