ខេត្តបន្ទាយមានជ័យ៖ មន្ត្រី កសិកម្មឃុំ ចំនួន៦២នាក់ ចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ មន្ត្រី កសិកម្មឃុំ ចំនួន៦២នាក់ ចូលរួម វគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ សម្រាប់មន្ត្រីកសិកម្មឃុំ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើង អធិបតីភាព ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ(ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥) ប្រារព្ធ ធ្វើឡើង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ បេីកវគ្គបណ្តុះបណ្តាលឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវគោលនយោបាយសំខន់គឺ “មានហូប មានប្រេី មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើនការងារ និងលើកស្ទួយជីវភាពប្រជាកសិករ ។ ឯកឧត្ដម បញ្ជាក់ ថា មានហូប គឺដេីម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករនៅកម្ពុជា, ” មានប្រើ” ដើម្បីបង្កើតផលិតកម្មការបំពេញតម្រូវការនៃការប្រើប្រាស់ និងការគាំទ្រក្នុងឧស្សាហកម្មកែច្នៃ, “មានបាន” ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ អភិវឌ្ឍវិស័យកសិកម្ម ផលិតកម្ម ដែលមានប្រាក់ចំណូលខ្ពស់ ដូចជា ស្វាយចន្ទី, ម្រេច , ទុរេន,ចេក,ដូង,ស្វាយ,កៅស៊ូជាដើម ។ “មានរហូត”ដើម្បីយកចិត្តទុកដាក់ខ្ពស់ និរន្តភាពនៃសេដ្ឋកិច្ច នៃបរិស្ថាន។
ក្នុងឱកាសនោះឯកឧត្តមក៏បានណែនាំដល់មន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវធ្វើការពន្យល់ណែនាំដល់កសិករ គណនាថ្លៃដេីមផលិតឱ្យបានច្បាស់លាស់ ដេីម្បីឱ្យពួកគាត់បានដឹងច្បាស់ថាអ្វីជាថ្លៃដេីមពិតប្រាកដ, សូមមន្ត្រីកសិកម្មឃុំ-សង្កាត់ យកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់គ្រូ ទ្ទេស ដែលធ្វេីការបង្ហាញប្កេីននូវធាតុចូលបន្ថែមទៀត ដេីម្បីផលប្រយោជន៍យកទៅផ្សព្វផ្សាយបន្តទៅដល់ប្រជាកសិករឱ្យគាត់បានយល់ដឹងពីវិស័យកសិកម្ម ជាពិសេសពីបច្ចេកទេស ក៏ដូចជាបច្ចេកទេសដាំដុះដំណាំស្រូវ ។
ឯកឧត្ដម សង្កត់ធ្ងន់ថា បងប្អូនប្រជាកសិករមួយ ប្រើប្រាស់ជីនិងថ្នាំកសិកម្មមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រើច្រើនពេក ឬតិចពេក ទៅតាមការណែនាំរបស់អាជីវករ ដែលធ្វើឱ្យប៉ះពាល់ដល់ផលដំណាំរបស់ពលរដ្ឋ ពិសេសការប្រើប្រាស់ថ្នាំគីមីកសិកម្ម ជាដេីម។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការចុះសម្របសម្រួល និងផ្តល់សេវាបច្ចេកទេសកសិកម្ម និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើ ប្រាស់ជី-ថ្នាំកសិកម្មក្នុងការដាំដុះស្រូវសំដៅចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម របស់ប្រជាកសិករ៕
ដោយ៖ វណ្ណា