រថយន្ដ០៥គ្រឿងបុកបន្ដកន្ទុយគ្នាត្រង់ចំណុចផ្លូវបត់ចូលឃ្លាំងមួយកន្លែង បណ្ដាលអោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួន ០៥គ្រឿងបានបុករុញបន្តកន្ទុយគ្នារងការខូចខាតខណៈពេលដែលរថយន្តដឹកទំនិញមួយគ្រឿងបានបត់ឆ្លងផ្លូវចូលឃ្លាំង ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានបត់ឆ្វេងចូលឃ្លាំងទម្លាក់ទំនិញ។ នៅពេលនោះមានរថយន្តចំនួន០៤ គ្រឿងដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទើសគ្នាបង្អង់ល្បឿននិងឈប់បន្តកន្ទុយគ្នាដើម្បីអោយរថយន្តដឹកទំនិញបត់ឆ្លងផ្លូវ។ ខណៈនោះស្រាប់តែរថយន្តម៉ាក ឡិចសុីសLX ៤៧០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2AF 0919 មួយគ្រឿងដែលធ្វើដំណើរក្នុងល្បឿនលឿនស្របទិសគ្នាមកពីក្រោយ ដោយចាប់ហ្វ្រាំងមិនសុី ក៏ជ្រុលបុករថយន្ត ម៉ាក GMC មួយគ្រឿងពេញទំហឹងហើយ រុញទៅបុករថយន្តម៉ាកតាកូម៉ាមួយគ្រឿង រុញទៅបុករថយន្តម៉ាកស៊ីណា និងបន្ដបុករុញទៅបុករថយន្តស៊េរីមួយគ្រឿងទៀតម៉ាកឡិចសុីស LX ៦០០ ជាបន្តបន្ទាប់គ្នាបណ្ដាលអោយរថយន្តចំនួន០៤គ្រឿងរងការខូចខាតរួមទាំងរថយន្ដឡិចសុីស៤៧០ផងដែរ ។ 

ដោយឡែកក្នុងករណីនេះដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍នគរបាលមូលដ្ឋានក៏បានចុះទៅសម្រួលចរាចរណ៍ដោយមិនអាចដោះស្រាយគ្នាបានក៏ទាក់ទងទៅ​សមត្ថកិច្ច​ ជំនាញការិយាល័យចរាចរណ៍ផ្លូវគោកចុះទៅវាស់វែងយករថយន្ដទាំង០៥គ្រឿងទៅកាន់ការិយាល័យដើម្បីធ្វើដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print