តារា​ចម្រៀង​ប៉ុប Karen Mok ទិញខុនដូនតម្លៃ ១០,៨ ​​លាន​ដុល្លារ​នៅ​តំបន់​អភិជនរបស់​ហុងកុង

ចែករំលែក៖

តារាប៉ុបហុងកុង និងជាតារាសម្ដែង Karen Mok Man-wai បានទិញខុនដូលំដាប់ខ្ពស់ក្នុងទីក្រុងក្នុងតម្លៃ HKD85 លាន (10.8 លានដុល្លារអាមេរិក) ខណៈដែលតារាល្បីៗ និងអ្នកវិនិយោគចាប់យកឱកាសទិញអចលនទ្រព្យសំខាន់ៗក្នុងតម្លៃអាចចរចាបាន។

អចលនទ្រព្យនេះមានទីតាំងនៅ Dynasty Court ដែលជាលំនៅដ្ឋានដ៏មានកិត្យានុភាពដែលមានចំនួន 5 ប្លុកនិងខុនដូ 409 យូនីត។

អ្នកនាងដែលមានវ័យ៥៥ឆ្នាំគឺជាតារាចម្រៀងហុងកុងដំបូងគេដែលឈ្នះពានរង្វាន់ Golden Melody របស់ប្រទេសចិនចំនួនបីដង និងជាសិល្បករទោលស្រីដំបូងគេដែលបានសម្តែងនៅពហុកីឡដ្ឋានជាតិនៃទីក្រុងប៉េកាំងគឺសំបុកបក្សី។ គាត់ធ្លាប់ចេញអាល់ប៊ុមច្រៀងតែឯងចំនួន 18 ដង និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាង 40 រឿង។

វិនិយោគិនដែលមានទ្រព្យសម្បត្តិជាច្រើនបានទិញអចលនទ្រព្យលំដាប់ថ្លៃនៅក្នុងទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតម្លៃបានធ្លាក់ចុះ 45% ពីតម្លៃខ្ពស់បំផុតដោយសារតែអត្រាការប្រាក់កើនឡើង។

ថ្វីបើទីផ្សារអចលនៈទ្រព្យសកលភាគច្រើនធ្លាក់ចុះក៏ដោយ ក៏វិស័យលំនៅដ្ឋានលំដាប់ខ្ពស់របស់ហុងកុងកំពុងត្រៀមខ្លួនសម្រាប់ការងើបឡើងវិញនៅឆ្នាំនេះ នេះបើយោងតាមរបាយការណ៍អចលទ្រព្យរបស់ Knight Frank 2025 ។

ហុងកុងបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងឈានមុខគេលើពិភពលោកសម្រាប់ការទិញលក់អចលនទ្រព្យលំដាប់កំពូល ជាមួយនឹងប្រតិបត្តិការអចលនទ្រព្យប្រណីតចំនួន 166 ដែលបានកត់ត្រាកាលពីឆ្នាំមុន នេះបើយោងតាមការរាយការណ៍ដោយ Hong Kong Business ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print