ខេត្តកំពង់ស្ពឺ÷ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥
វេលាម៉ោង២១និង១០នាទី មានករណីលួចទ្រព្យសម្បតិ្តនិងគំរាមម្ចាស់ផ្ទះ មួយកេីតឡេីងនៅចំណុចភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហុក ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលេី បានធ្វេីសកម្មភាពយកដាវ ទៅគំរាមលេីជន រងគ្រោះជាម្ចាស់ផ្ទះឈ្មោះ កែវ សុផល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំខាងលេី។
តាមការរៀបរាប់របស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលថ្ងៃទី១៤ ខែឆ្នាំដដែលវេលាម៉ោង(មិនចាំ) ជន សង្ស័យខាងលេី បានធ្វេីសកម្មភាពហែកជញ្ជាំងស័ង្ហសីផ្ទះរបស់ខ្លួន ចូលលួចយកស្រូវចំនួន០១បេ និងបានរេី កកាយសម្ភារះក្នុងផ្ទះថែមទៀត។
ក្រោយមកនៅថ្ងៃដដែលនោះ ជនរងគ្រោះបានរកឃេីញស្រូវរបស់ខ្លួនដែលជនសង្ស័យយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ឈ្មោះ ឈុំ ផល ភេទស្រី អាយុ៥៦ឆ្នាំ (ត្រូវជាម្តាយជនសង្ស័យ) ហេីយខ្លួនបានយកស្រូវនោះត្រឡប់មកផ្ទះវិញ។ រហូតមកដល់ថ្ងៃទី១៥ ខែឆ្នាំដដែល ទេីបជនសង្ស័យខឹង ក៏បានយកដាវមកគំរាមជនរងគ្រោះ ដោយយកស្រូវត្រឡប់ទៅវិញ។ ជនរងគ្រោះកើតទុកមិនសុខចិត្តបានប្តឹងទៅសមត្ថកិច្ច។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១និង ៣០នាទី កម្លាំងនគរបាលបានឃាត់ជនសង្ស័យខាងលេី បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមុនីជ័យ ហេីយជួនសង្ស័យខាងលើ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានលួចយកស្រូវ០១បេ ពីក្នុងផ្ទះរបស់ជនឈ្មោះខាងលេីពិតប្រាកដមែន ចំណែកដាវ បានមកពីឈ្មោះ លឺ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិថ្មីទំលាប់ ឃុំចាន់សែន។
សមត្ថកិច្ចវត្ថុតាងដកហូតមានដាវ១ដើម។ បច្ចុប្បន្នជន សង្ស័យខាងលេីរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕