នគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីធ្វេីសកម្មភាពលួច រួចគំរាមសម្លាប់ម្ចាស់ផ្ទះ

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ÷ កាលពីថ្ងៃទី​១៥ ខែមិថុនា​ ឆ្នាំ២០២៥​

វេលាម៉ោង​២១និង១០នាទី មានករណីលួចទ្រព្យសម្បតិ្តនិងគំរាមម្ចាស់ផ្ទះ មួយកេីតឡេីងនៅចំណុចភូមិក្រាំងខ្នុរ​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ​ ហុក ប៊ុន​ធឿន​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅភូមិឃុំខាងលេី​ បានធ្វេីសកម្មភាពយកដាវ​ ទៅគំរាមលេីជន រងគ្រោះជាម្ចាស់ផ្ទះឈ្មោះ​ កែវ​ សុផល​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ រស់នៅភូមិឃុំខាងលេី។

តាមការរៀបរាប់របស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចឱ្យដឹងថា​ កាលថ្ងៃទី១៤​ ខែឆ្នាំដដែល​វេលាម៉ោង(មិនចាំ) ជន សង្ស័យខាងលេី បាន​ធ្វេីសកម្មភាពហែកជញ្ជាំងស័ង្ហសីផ្ទះរបស់ខ្លួន ចូលលួចយកស្រូវចំនួន០១បេ​ និងបានរេី កកាយសម្ភារះក្នុងផ្ទះថែមទៀត។

ក្រោយមកនៅថ្ងៃដដែលនោះ​ ជនរងគ្រោះបានរកឃេីញស្រូវរបស់ខ្លួនដែលជនសង្ស័យយកទៅលាក់ទុកនៅក្នុងផ្ទះរបស់ឈ្មោះ​ ឈុំ​ ផល​ ភេទស្រី​ អាយុ៥៦ឆ្នាំ​ (ត្រូវជាម្តាយជនសង្ស័យ)​ ហេីយខ្លួនបានយកស្រូវនោះត្រឡប់មកផ្ទះវិញ។ រហូតមកដល់ថ្ងៃទី១៥ ខែឆ្នាំដដែល​ ទេីបជនសង្ស័យខឹង ក៏បានយកដាវមកគំរាមជនរងគ្រោះ ដោយយកស្រូវត្រឡប់ទៅវិញ។ ជនរងគ្រោះកើតទុកមិនសុខចិត្តបានប្តឹងទៅសមត្ថកិច្ច។

​នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២៥ វេលាម៉ោង១១និង ៣០នាទី​ កម្លាំងនគរបាលបានឃាត់ជនសង្ស័យខាងលេី បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមុនីជ័យ​ ហេីយជួនសង្ស័យខាងលើ បានឆ្លេីយសារភាពថា​ រូបខ្លួនពិតជាបានលួចយកស្រូវ០១បេ​ ពីក្នុងផ្ទះរបស់ជនឈ្មោះខាងលេីពិតប្រាកដមែន ចំណែកដាវ បានមកពីឈ្មោះ លឺ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិថ្មីទំលាប់ ឃុំចាន់សែន។

...

សមត្ថកិច្ចវត្ថុតាងដកហូតមានដាវ១ដើម។ បច្ចុប្បន្នជន សង្ស័យខាងលេីរួមទាំងវត្ថុតាង​ ត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿង បញ្ចូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមនីតិវិធីច្បាប់​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print