ព័ត៌មានបឋម! យប់មិញសមត្ថកិច្ចអនុវត្តរថយន្តធុនធំដឹកផលអនុផលព្រៃឈើ១គ្រឿងបន្ថែមទៀត ខណៈទើបអនុវត្តរួច២គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា យប់មិញសមត្ថកិច្ចសហការបង្រ្កាបរថយន្តធុនធំដឹកផលអនុផលព្រៃឈើ១គ្រឿងបន្ថែមទៀត ខណៈប៉ុន្មានថ្ងៃមុនថ្មីៗនេះ ទើបអនុវត្តបានចំនួន០២គ្រឿង ។

ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តដឹកផលអនុផលព្រៃឈើខាងលើ ធ្វើឡើងនៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ន វត្ថុតាង រថយន្តមានផ្ទុកផលអនុផលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកវាលវែង រង់ចាំបន្តនីតិវិធី ៕

...

ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print