ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា យប់មិញសមត្ថកិច្ចសហការបង្រ្កាបរថយន្តធុនធំដឹកផលអនុផលព្រៃឈើ១គ្រឿងបន្ថែមទៀត ខណៈប៉ុន្មានថ្ងៃមុនថ្មីៗនេះ ទើបអនុវត្តបានចំនួន០២គ្រឿង ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តដឹកផលអនុផលព្រៃឈើខាងលើ ធ្វើឡើងនៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ន វត្ថុតាង រថយន្តមានផ្ទុកផលអនុផលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកវាលវែង រង់ចាំបន្តនីតិវិធី ៕
...
ដោយៈ ប៉ឹម ពិន