ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាកាន់អំណាច កាលពីម្សិលមុិញ តាមរយៈសារពិសេសបានលើកឡើងយ៉ាងដូច្នេះថា ៖ ឯចំពោះបងប្អូនប្រជាពលរដ្ឋថៃ ទៅតវ៉ាជាមួយទាហានថៃខ្លួនឯង តវ៉ា ពីព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ ចឹងសូមបងប្អូនថៃ កុំខឹងសម្បារជាមួយកម្ពុជា ព្រោះនេះជាលទ្ធផល នៃការបំពានច្បាប់ដោយយោធាថៃ ហើយគេបានដឹងហើយថា ទម្លាប់នៅក្នុងប្រទេសថៃវាយ៉ាងម៉េច ! យើងយល់ យើងស្គាល់ រដ្ឋាភិបាល រហូតដល់នាយករដ្ឋមន្ត្រីមិនមានសិទ្ធ ដើម្បីនឹងនិយាយ ឱ្យបើក ឬឱ្យបិទ ! ឯនៅទីនេះមានតែ នាយករដ្ឋមន្ត្រីទេ ហើយជាតួអង្គតែមួយ ពីលើដល់ក្រោម រាប់ទាំងតួអង្គសភា ព្រឹទ្ធសភា ដែលជាតួអង្គនីតិបញ្ញត្តិ តួអង្គរដ្ឋបាលគ្រប់ជាន់ថ្នាក់ និង តួអង្គប្រដាប់អាវុធ គឺនៅក្រោម តួអង្គតែមួយទេ ! ។
សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថា , យើងមិនយល់ ! បង្ហាញការមិនយល់របស់យើង ចំពោះអ្វីដែលបានកើតជារឿងរបស់ថៃទេ។ យើងមិនជ្រៀតជ្រែកទេ ក៏ប៉ុន្តែ ហេតុអី្វបាននាយករដ្ឋមន្ត្រីជួបជាមួយប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ជួបជាមួយនាយករដ្ឋមន្ត្រី បែរជាគ្មានសិទ្ធិបើក ។
សម្ដេចតេជោបន្តថា ៖ ឯខាងនេះសូមជម្រាបជូនថា ប្រសិនបើថៃបើកនៅម៉ោង 1:00 ! យូរបំផុត 5 ម៉ោង ព្រោះខ្ញុំចង់និយាយថា ក្រែងលោ, ថៃប្រកាសបើកនៅម៉ោងមួយយប់ យើងរវល់តែដេក អត់បានដឹងរឿង អញ្ចឹងហើយបានខ្ញុំនិយាយថាយូរបំផុត 5 ម៉ោង ។ ប៉ុន្តែបើសិនជាពេលថ្ងៃវិញ ប្រហែលជាត្រឹមមួយម៉ោង ឬពីរម៉ោង កម្ពុជាបើកធម្មតា ! ដូច្នេះវាងាយណាស់នៅពេលដែលខ្លួនចេញបញ្ជាមកបិទ ជាឯកតោភាគី គ្រាន់តែដកបទបញ្ជានឹងវិញទៅ វាចប់បាត់ទៅហើយ គ្មានចាំបាច់ត្រូវការចរចា អន្ទង់វែង ឆ្នាំងវែងទេ។
សម្ដេចតេជោមានប្រសាសន៍ទៀតថា , ដូច្នេះកម្ពុជាមិនយកកិត្តិយសរបស់ខ្លួន ទៅលាយឡំជាមួយ នឹងរឿងបញ្ហា កំហុសរបស់អ្នកដទៃ អ្នកឯង ចងគឺអ្នកឯងត្រូវស្រាយ ! កម្ពុជាគ្មានចំណែកទៅស្រាយចំពោះរឿងនេះទេ ហើយកម្ពុជានឹងបន្ត ធ្វើបាន ធ្វើរួចហើយ ដោយសារតែអ្នកឯងចង្អុលថាកម្ពុជាភាន់ច្រឡំ កម្ពុជាអត់បានភាន់ច្រឡំទេ អ្នកឯងព្រមានមកដល់កម្ពុជាថានឹង កាត់ភ្លើង នៅពេលដែលយើងអត់បានប្រើភ្លើងថៃ ព្រមានកាត់អ៊ីនធឺណិត យើងក៏ចេះគិតគូរអ្វីដែលដែលជាម្ចាស់ការរបស់ខ្លួនដែរ ។ ដូច្នេះអ្នកលក់អ៊ីនធឺណិតប្រើ ក៏ត្រូវបាត់បង់ប្រាក់ចំណូល ដែលធ្លាប់បានមកពីអ៊ីនធឺណិត ហើយយើងក៏កំពុងពិចារណា ហើយសូមនិយាយទុកជាមុនថា លទ្ធភាពនៃការបិទ មិនឲ្យទំនិញថៃចូលប្រើប្រាស់នៅកម្ពុជា (បន្លែ ផ្លៃឈើ) គឺជាលទ្ធភាពខ្ពស់ ប្រសិនបើ ព្រំដែនមិនត្រូវបាន បើកអោយដំណើរការឡើងវិញ ៕
ដោយ សិលា