សេចក្តីប្រកាសបដិសេធ ចំពោះអត្ថបទផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The nation !!

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN, MYTV, CNC និង CBS Digital និងមាន អ្នកឧកញ៉ា គិត ម៉េង ជាអគ្គនាយក សូមប្រកាសបដិសេធការផ្សាយអត្ថបទមួយរបស់សារ ព័ត៌មានថៃ The Nation នៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៥ ដោយដាក់ចំណងជើងថា៖ “Kith Meng funds Cambodia’s ICJ case in support of Hun Sen’s nationalist push” (គិត ម៉េង ផ្តល់មូលនិធិដល់សំណុំ រឿងរបស់កម្ពុជាប្តឹងទៅ ICJ ដើម្បីជំរុញចលនាជាតិនិយមរបស់លោក ហ៊ុន សែន)

អ្វីដែលសារព័ត៌មាន The Nation បានផ្សាយនេះ គឺប្រាសចាកពីការពិត និងធ្វើឱ្យប៉ះពាល់ ខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកឧកញ៉ា គិត ម៉េង ពីព្រោះអ្នក ឧកញ៉ា គិត ម៉េង មិនបានពាក់ព័ន្ធទៅនឹងការឧបត្ថម្ភប្រាក់ក្នុងដំណើរការដាក់ពាក្យបណ្ដឹង ករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)នោះទេ។ ដំណើរការក្តីទៅ តុលាការយុត្តិធម៌អន្តរជាតិគឺជាសមត្ថកិច្ចទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print