ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ យោងតាមច្បាប់ ស្តីពីផ្លូវថ្នល់ មាត្រា១៣ បានចែងថា ៖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ឬផ្នែកឯកជនដែលបានទទួលសិទ្ធិសាងសង់ ឬអភិវឌ្ឍផ្លូវថ្នល់ថ្មី ត្រូវបំពាក់បរិក្ខារផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់ និងស្របតាមបទប្បញ្ញត្តិបច្ចេកទេស មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ បរិក្ខារផ្លូវថ្នល់ សំដៅដល់ទីចំណត ទីសំចត ភ្លើងសញ្ញា ផ្លាកសញ្ញាកំណត់ល្បឿន ផ្លាកសញ្ញាបង្ហាញផ្លូវ សញ្ញាចន្លោះគម្លាត គំនូសសញ្ញាឬរបាំង ឬបរិក្ខារបែងចំណែកផ្លូវ រង្វង់មូល ខឿនបែង ចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំង របងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញាកំណត់ព្រំ ព្រមទាំងផ្លាកសញ្ញានិងឧបករណ៍បំពាក់ផ្សេងទៀតនៅតាមណ្តោយផ្លូវថ្នល់ ៕
...
ដោយ ៖ សិលា