សម្តេច ហ៊ុន ម៉ាណែត ថា អ្នក ចោទយើងតែខ្លួនឯង កំពុងចល័តទ័ព កែលេណដ្ឋាន និងអូសកាំភ្លើងធំរាល់ថ្ងៃ ទោះ JBC ចប់ហើយក៏ដោយ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកពីដំណើរការរៀបចំបណ្ដឹងបញ្ហាព្រំដែន នៅប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ថា នៅមុនការរៀបចំបណ្ដឹងនេះ សម្ដេចបានថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា ស្ដីពីការរៀបចំបណ្ដឹងបញ្ហាព្រំដែននេះទៅ ICJ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ការលើកឡើងរបស់សម្ដេចស្ដីពីបណ្ដឹងនេះ ត្រូវបានអង្គសមាជប្រកាសគាំទ្រទាំងស្រុង។ បន្ទាប់មកនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បានសរសេរលិខិតផ្លូវការទៅប្រមុខការទូតថៃ ដើម្បីបបួលភាគីថៃយកករ ណីបញ្ហាព្រំដែនប្រទេសទាំងពីរទៅដោះស្រាយនៅ ICJ ទាំងអស់គ្នា។ បន្ទាប់មកទៀតនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC)កម្ពុជា-ថៃនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបដិសេធមិនព្រមនាំយកករណីព្រំដែននេះទៅ ICJ ជាមួយកម្ពុជានោះទេ។ ដោយ សារតែភាគីថៃបានបដិសេធ កម្ពុជាសម្រេចនាំយកបណ្ដឹងនេះទៅដាក់នៅ ICJ ដោយខ្លួនឯងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ទោះថៃមិនទៅក៏ដោយ។ សម្ដេចធិបតីក៏បានរំលេចផងដែរថា ១៥ មិថុនា ក៏ជាថ្ងៃដែលកម្ពុជាឈ្នះក្ដីលើថៃ ក្នុងករណីបណ្ដឹងប្រាសាទព្រះវិហារ និងតំបន់ក្បែរខាងកាលពីឆ្នាំ១៩ ៦២ ផងដែរ។

ស្អីគេធ្វើនយោបាយអត់ Professional? នយោបាយតាមហ្វេសប៊ុក? សម្តេច ហ៊ុន ម៉ាណែត ចោទសួរទៅអ្នកនយោបាយថៃមួយចំនួន ដែលបាន រិះគន់មេដឹកនាំខ្មែរ ជាពិសេសសម្តេច ហ៊ុន សែន និងសម្តេចផ្ទាល់។

ប្រមុខរដ្ឋាភិបាលកម្ពុជាលើកឡើងពីសារសំខាន់ នៃ ការ ប្រើ ប្រាស់បណ្តាញសង្គម ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយប្រជាពល រដ្ឋជាពិសេសនៅពេល វេលាដ៏សំខាន់ សូម្បីតែអ្នក នយោបាយថៃ សហរដ្ឋអាម៉េរិក ក៏បាន ប្រើ ហ្វេសប៊ុក ឬ X ផងដែរ។

ស្អីបន្តិចកាត់នេះ កាត់នោះ តើនេះឬ Professional? សម្តេចចោទសួរវិញបែបនេះ។ ប្រទេសខ្លួនឯងមើលផង ចូលចិត្តចោទគេ មិនល្អ ហើយខ្លួនឯងល្អឥតខ្ចោះ។

«យើងអត់មាត់ គេជាន់បន្ថែម តែយើងឆ្លើយតបថា យើងអត់ជំនាញ អត់ Professional»។ សម្តេចថា កិច្ចការច្រើនណាស់ដែលគេលាបកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ៖ «កម្ពុជាអត់ធ្មត់ណាស់ ចំពោះបញ្ហាព្រំដែន» ! សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកនយោបាយមួយចំនួន គិតពីប្រយោជន៍ជាតិជាធំ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់នូវ អភិក្រមចំនួនបី ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺទី១ បច្ចេកទេស ២ច្បាប់អន្តរជាតិ និងទី៣គឺតាមរយៈយោធា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាមិនចង់បានទឹកដីអ្នកណានោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រនោះដែរ តែបើមានការបំពានពីភាគីណាមួយ គឺយើងនឹងមានការឆ្លើយតបទៅវិញជាក់ជាមិនខាននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គម្រោងជួបជុំគ្នារបស់ស.ស.យ.ក ដែលដើរដោយថ្មើរជើង ដោយមានអ្នកចូលរួមប្រមាណ១០ម៉ឺននាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ  គឺជាព្រឹត្តិការណ៍មួយបង្ហាញពីការសាមគ្គីគ្នា និងដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលកំពុងប្រឈមជាមួយភាគីថៃ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print