សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «កម្ពុជាអត់ដកថយទេក្នុងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌ អន្តរជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ «កម្ពុជាអត់ដកថយទេក្នុងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌ អន្តរជាតិ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ជំហរយ៉ាងរឹងមាំបែបនេះ ក្នុងការផ្សាយផ្ទាល់ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” នារសៀលថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ពលរដ្ឋខ្មែរមួយចំនួនភ្ញាក់ផ្អើលក្រោយពីដឹងថា កម្ពុជាអាច ផ្គត់ផ្គង់«អគ្គិសនី និងអ៊ិនធើណែត » បានដោយខ្លួនឯង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាគ្មានការរាថយ នោះទេ ក្នុងការប្តឹងទៅតុលាការឡាអេ ទាក់ទងនឹងបញ្ហាប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និង តំបន់មុំបី ខណៈពេលនេះកម្ពុជាបានផ្ញើលិខិតផ្លូវការហើយទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហើយនោះ។ ខ្ញុំហត់! សម្តេចធិបតី ហ៊ុន ម៉ាណែត សើច និង ហួសចិត្ត ដែល អ្នកនយោបាយខ្មែរគ្នាឯងខ្លះ តាម ផ្ចាញ់ រហូតទាក់ទងនឹងការងារដើម្បីការពារបូរណភាពដែនដី ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«សូមបងប្អូនអ្នកនយោបាយមួយចំនួន គិតពីប្រយោជន៍ជាតិផង»។ ការអំពាវនាវរបស់សម្ដេចបែបនេះក្រោយមានក្រុមប្រឆាំងផ្កាប់មុខមួយចំនួនបានយកឱកាសកម្ពុជាកំពុងប្រឈមមុខជាមួយថៃទៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
ស្អីគេធ្វើនយោបាយអត់ Professional? នយោបាយតាមហ្វេសប៊ុក? សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅអ្នកនយោបាយថៃមួយចំនួន ដែលបាន រិះគន់មេដឹកនាំខ្មែរ ជាពិសេសសម្តេចធិបតី ហ៊ុន សែន និងសម្តេចផ្ទាល់។
ប្រមុខរដ្ឋាភិបាលកម្ពុជាលើកឡើងពីសារសំខាន់ នៃ ការ ប្រើ ប្រាស់បណ្តាញសង្គម ដើម្បី ភ្ជាប់ទំនាក់ទំនងជាមួយប្រជាពល រដ្ឋជាពិសេសនៅពេល វេលាដ៏សំខាន់ សូម្បីតែអ្នក នយោបាយថៃ សហរដ្ឋអាម៉េរិក ក៏បាន ប្រើ ហ្វេសប៊ុក ឬ X ផងដែរ។
ស្អីបន្តិចកាត់នេះ កាត់នោះ តើនេះឬ Professional? សម្តេចចោទសួរវិញបែបនេះ។ ប្រទេសខ្លួនឯងមើលផង ចូលចិត្តចោទគេ មិនល្អ ហើយខ្លួនឯងល្អឥតខ្ចោះ។

«យើងអត់មាត់ គេជាន់បន្ថែម តែយើងឆ្លើយតបថា យើងអត់ជំនាញ អត់ Professional»។ សម្តេចថា កិច្ចការច្រើនណាស់ដែលគេលាបកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«ម៉ោងស្មើនេះកងទ័ពរបស់យើងត្រូវមូលគំនិតគ្នា»! សម្ដេចកោតសរសើរចំពោះទឹកចិត្តកងទ័ពរបស់កម្ពុជាដែលមានស្មារតីមោះមុត សាមគ្គីគ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print