ខេត្តរតនគិរី៖ បុរសម្នាក់មានចរិត អន់ជាងសត្វតិរច្ឆានទៅទៀតបានចាប់ រំលោភក្មេងស្រីអាយុ៧ឆ្នាំរហូតបានសម្រេច។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានបញ្ជាក់ថា ជនសង្ស័យដែលបានរត់គេចខ្លួនមានឈ្មោះ ហ៊ុន ហួរ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ខាងលើ និងមានស្រុក កំណើតនៅភូមិ ទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ចាប់រំលោភក្មេងស្រីរងគ្រោះ អាយុ៧ឆ្នាំ ជាជនជាតិដើមភាគតិច រស់នៅកន្លែងកើតហេតុខាងលើ។
ប្រភពបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ធវៈក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦នេះ ខណៈដែលក្មេងស្រី នៅផ្ទះម្នាក់ឯង។ ពេលនោះជនសង្ស័យ បានហៅក្មេងស្រីរងគ្រោះទៅមើល ទូរទស្សន៍នៅផ្ទះរបស់ខ្លួននាងក៏យល់ ព្រមទៅជាមួយ គ្រានោះជនសង្ស័យធ្វើ សកម្មភាពរំលោភក្មេងស្រីរហូតបានសម្រេច ហើយបានគំរាមសម្លាប់ក្មេងស្រីរងគ្រោះ ប្រសិនបើហ៊ានប្រាប់ឪពុកម្តាយ។
ប្រភពបានបន្ថែមថា ក្រោយពេលកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះមាន ការសង្ស័យចំពោះកូនស្រី ដែលមាន សភាពខុសប្លែកពីធម្មតាហើយក៏សួរកូន ស្រី(ក្មេងស្រីរងគ្រោះ) ពេលនោះកូនស្រី បានប្រាប់ឪពុកម្តាយពីការពិតដែលជនសង្ស័យបានធ្វើមកលើរូបនាង។ បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅ ប្តឹងលោកនាយរងប៉ុស្តិ៍សោមធំ ដើម្បីឲ្យជួយតាមចាប់ខ្លួនជនសង្ស័យ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវកំពុងតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ វុទ្ធឦសាន