ម្ចាស់គណនីTikTokដែលមានអ្នកតាមដាន 2.6 លាននាក់ត្រូវបានចាប់ខ្លួនពីបទលក់អាហារនិង ផលិតផលគ្រឿងសំអាងក្លែងក្លាយ

ចែករំលែក៖

បុរសឈ្មោះ Le Van Hai ដែលជាអ្នកគ្រប់គ្រងគណនី TikTok ដែលមានអ្នកតាមដាន 2.6 លាននាក់ ត្រូវបានចាប់ខ្លួនពីបទលក់អាហារ និងគ្រឿងសម្អាង  ក្លែងក្លាយចំនួន 800,000 ប្រអប់។

គាត់និងអ្នកសមគំនិតម្នាក់ឈ្មោះ Tran Dai Phuc ត្រូវបានចាប់ខ្លួននៅថ្ងៃចន្ទក្នុងខេត្ត Ninh Binh ភាគខាងជើងប្រទេសវៀតណាម។ Hai គឺជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយឈ្មោះថា Hai Be Co. Ltd. ដែលក្នុងនោះ Phuc ជានាយកប្រតិបត្តិ។

អស់រយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកទាំងពីរបានផ្សព្វផ្សាយផលិតផលគ្រឿងសំអាង និងអាហារជាច្រើននៅលើបណ្តាញ TikTok របស់ពួកគេគឺ Hai Sen Family ។ ពួកគេរួមមាន Hai Be Syrup ដែលត្រូវបានគេនិយាយថា លើកកម្ពស់ចំណង់អាហាររបស់កុមារ។ ថ្មីៗនេះ ប៉ូលីសបាន​ឆ្មក់ចូល​ក្រុមហ៊ុន Hai នៅ Ninh Binh ហើយ​បាន​រក​ឃើញ​ផលិតផល​គ្រឿងសម្អាង និង​អាហារ​រាប់រយ​មុខ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

ការធ្វើតេស្តបានរកឃើញថាបរិមាណពិតប្រាកដនៃជាតិកាល់ស្យូម និងវីតាមីន A និង C នៅក្នុងសុីរ៉ូមានតិចជាង 70% នៃអ្វីដែលបានអះអាង។

...

Hai និងអ្នកសមគំនិតរបស់គាត់បានលក់ផលិតផលជាង 800,000ប្រអប់ តាមអនឡាញចាប់តាំងពីឆ្នាំមុន រួមទាំង សុីរ៉ូ100,000 ប្រអប់ផងដែរ។ គណនី TikTok ត្រូវបានបិទ ហើយការស៊ើបអង្កេតរបស់ប៉ូលីសកំពុងបន្ត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print