ថ្ងៃស្អែក២០មិថុនា ! គឺជាខួបលើកទី៤៨ ដែលសម្តេចតេជោ ចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃស្អែក២០មិថុនាគឺជាខួបលើកទី៤៨ឆ្នាំ(២០មិថុនា១៩៧៧-២០មិថុនា២០២៥)ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើ

ដើមទុនដើម្បីតស៊ូរំដោះជាតិរំដោះ
ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ ជាមួយទឹកភ្នែករាប់មុឺនរាប់សែនរាប់លានដំណក់ពេលចាកចោលភរិយា
ដ៏កំសត់កំពុងមានផ្ទៃពោះ ចាកចោល
មាតុភូមិនិងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ខ្ញុំពិតឈឺចាប់រកពាក្យនិយាយមិនបាន
បើទោះជារឿងនេះបានឆ្លងផុត៤៨ឆ្នាំ
ហើយក្តី ក៏ទឹកភ្នែកខ្ញុំនៅតែហូរមកមិន
ដាច់នៅពេលដែលខ្ញុំនឹកឃើញដល់
រឿងនោះសូម្បីតែពេលដែលខ្ញុំវាយអត្ថបទខ្លីមួយនេះក៏ទឹកភ្នែកខ្ញុំហូរចុះមកធ្វើឲ្យស្រវាំងភ្នែក។ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំលាចាកលោកនេះប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ ដើម្បីរំលឹកដល់រឿងនេះសូមស្តាប់
ចម្រៀងថ្មីមួយបទមានចំណងជើងថា
(អក្ខរាលាស្រីថ្ងៃ២០មិថុនា)
ដែលលោក ង៉ូវ សារិន និងហុឹម សុភា និពន្ធឡើងក្រោមការចាត់ចែងផលិតដោយ
អ្នកឧកញ្ញាឡេង ណាវ៉ាត្រា
និងច្រៀងដោយអ្នកចម្រៀង ខេម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print