ភ្នំពេញៈ កាលពីវេលា៩និង៤០នាទីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥ បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាក់ Range Rover ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងរួចទៅបុកបង្គោលមួយដើមរបស់ក្រុមហ៊ុនទៅមុខលែងរួចបណ្ដាលឲ្យខូចខាត ។ហេតុការណ៍ ស្ថិតតាមបណ្ដោយផ្លូវ 2004 សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាក់ Range Rover ពាក់ផ្លាកលេខភ្នំពេញ2BB.0255 តាមបណ្ដោយផ្លូវ 2004 ក្នុងទិសដៅ ពីកើតទៅលិច ក៏បានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលអោយយុវជនម្នាក់រងរបស់ស្រាលរួចរថយន្តបង្កខាងលើក៏បានបើកទៅបុកបង្គោលមួយដើមរបស់ក្រុមហ៊ុនមួយទៀតបណ្ដាលឲ្យខូចខាត។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
...