រហូត​ពេលនេះ! នាយករដ្ឋមន្ត្រីថៃ​ គ្មានការលាលែង​ពីអំណាចនោះទេ ​ខណៈ​រក្សាភាពស្ងប់ស្ងាត់ ក្រោយ​ផ្ទុះ​ឡើង​នូវសម្ពាធ​ក្នុងនយោបាយ​ថៃ​

ចែករំលែក៖

ថៃ៖​ ក្រោយ​ផ្ទុះ​ឡើង​នូវសម្ពាធ​ក្នុងនយោបាយ​ថៃ​ ដោយសារ​ការ​ប្រកាសដកខ្លួន​ចេញ​របស់គណបក្ស​​ Bhumjaithai ពីរដ្ឋាភិបាល​ចម្រុះ សម្ពាធ​បានធ្លាក់​ទៅលើ​រដ្ឋាភិបាល របស់​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រហូត​ដល់​មាន​ការ​អំពាវនាវ​​ឲ្យ​មាន​ការ​លាងលែង​ពីតំណែងរបស់​នាយករដ្ឋមន្ត្រីវ័យក្មេងបំផុត​​របស់ថៃ​ ជុំវិញ​​សារ​សន្ទនា​​ជាមួយ​ប្រធាន​ព្រឺទ្ធសភា​កម្ពុជា ជុំវិញ​រឿង​បើក​​​ព្រំដែនឡើងវិញ និង ការ​មិនទុកចិត្ត​​មេទ័ព​​​​​​ខ្លួន​ឯង​។

​​លោកស្រី ផែថងថាន ​ទោះបី​មាន​សម្ពាធ​​​ផែ្នកនយោបាយផ្ទុះ​ឡើង​ចាប់​ពីរសៀល​​ថ្ងៃទី​១៨​ ខែមិថុនាម្សិលមិញ​ ក៏គាត់មិនទាន់​ដាក់​​ពាក្យ​លា​​​លែង​ពី​តូនាទី​​​ជានាយករដ្ឋមន្ត្រីថៃនៅឡើយទេ ហើយគណបក្ស​ភឿថៃ​របស់​លោកស្រី បាន​ចេញសេចក្តី​ប្រកាស​ទាំងយប់​អធ្រាត្រថ្ងៃ​ទី១៨​ខែមិថុនា ដោយ​មិន​បាន​បញ្ជាក់​ពីការ​លាលែង​របស់​ប្រមុខ​បក្ស​របស់ខ្លួន​នោះទេ។

ក្នុងការចេញសេចក្តី​​ថែ្លងការណ៍ទាំងយប់នោះ​ គណបក្ស​ភឿថៃ បាន​បញ្ជាក់​ពី​​បេសកកម្ម​ដើម្បី​ការពារបូរណភាពទឹកដី និង​ផល​ប្រយោជន៍​ប្រជាជន​ថៃ​ គាំទ្រ​​គោលនយោបាយ​រដ្ឋាភិបាល ជាដើម។​ ជាការពិត​ ការ​បាត់បង់​​គណបក្ស​​​ Bhumjaithai ដែល​ជា​គណបក្ស​ធំ​​លំដាប់​លេខ​រៀងទីពីរ​​មានសមាជិក​រដ្ឋសភា​​​៦៩​ ពី​រដ្ឋាភិបាល​​ចម្រុះ ​បាន​ធ្វើ​ឲ្យ​​​​កើត​អស្ថិរភាព​ក្នុងរដ្ឋាភិបាលចម្រុះ ខណៈរដ្ឋាភិបាល​ថៃ​​របស់​លោកស្រី ផែថងថាន​ ស៊ីណាវ៉ាត្រ ត្រៀម​​​រុះ​រើ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ ដែលគ្រោងធ្វើនៅថ្ងៃ​សុក្រស្អែកនេះ​។

​ក្នុង​ករណី​​​មិន​មានរដ្ឋ​ប្រហារយោធា​កើត​ឡើង និង​គ្មាន​ការ​​​​លាឈប់របស់​នាយករដ្ឋមន្ត្រីថៃ នោះ​​ការបោះឆ្នោត​​បាត់បង់​​​​​សេចក្តីទុកចិត្តអាច​នឹងធ្វើឡើង។ បន្ថែម​ពីលើនោះ គណបក្ស​ភឿថៃ អាច​នឹង​ចងសម្ព័ន្ធ​ភាព​ថ្មី ដើម្បី​រក្សា​នូវ​​ការ​គាំទ្រ​ភាគច្រើន​នៅក្នុងសភា និង ម្យ៉ាងទៀត ​អាច​​ប្រកាស​បោះឆ្នោត​​​​ពាក់​កណ្តាល​អាណត្តិ បើ​រដ្ឋាភិបាល​​​បាត់បង់ទំនុកចិត្ត៕​

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print