លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ លុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សា បន្ទាប់ពីលុបចោលការបង្ហោះសារបាក់ទឹកចិត្ត នៅលើ IG

ចែករំលែក៖

ទីក្រុង​បាងកក៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand​ បាននិយាយថា​ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ​ បានលុបសារបង្ហោះលើគណនី Instagram និងលុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា​ ឆ្នាំ​២០២៥នេះ។

សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា «មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា»។ សារនេះត្រូវបានលោកស្រី​បង្ហោះ នៅ​វេលា​ម៉ោង ​៨​និង ​១៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មុនពេលលុបចោល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ដែរថា នៅព្រហស្បតិ៍នេះ លោកស្រីបានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។

...

សារព័ត៌មាន Laotian Times បានចេញផ្សាយថា​ លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែងផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print