នគរបាលស្រុកស្វាយទាបឃាត់បុរសម្នាក់ យកមកធ្វើកិច្ចសន្យានិងអប់រំបន្ទាប់ពីបើករថយន្តបញ្រ្ចាសទិសចរាចរណ៍ លើស្ពានប្រសូត្រ

ចែករំលែក៖

ខេត្តស្វាយរៀង: នគរបាលស្រុកស្វាយទាបឃាត់បុរសម្នាក់ យកមកធ្វើកិច្ចសន្យានិងអប់រំបន្ទាប់ពីបើករថយន្តដឹកកម្មករ បញ្រ្ចាស់ទិសចរាចរណ៍ លើស្ពានប្រសូត្រ ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ប្រហែល ០៧:០០ នាទីព្រឹក មានករណី រថយន្តដឹកកម្មកររោងចក្រ ០១គ្រឿង ម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AN-៤៤៣៥ ប្រភេទដឹកអ្នកដំណើរធុនតូច ដឹកកម្មករកម្មការិនីរោងចក្រ ដែលបើកបរបញ្រ្ចាស់ទិសចរាចរណ៍លើស្ពានប្រសូត្រ ពីទិសលិចទៅកើត ប្រព្រឹត្តនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រ១៣៥-១៣៦ ហើយ ត្រូវបានបណ្ដាញសង្គម ធ្វើការបង្ហោះផ្សព្វផ្សាយរួចមក។

ដោយមានការចង្អុលដឹកនាំដ៍ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយលោកអធិការនគរបាលក្រុង/ស្រុក ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ពុត កយ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ចុះស្រាវជ្រាវរករថយន្ដខាងលើនេះ លោកអធិការនគរបាលស្រុកស្ដីទី បានដាក់បទបញ្ជាឲ្យកម្លាំងផ្នែកជំនាញចរាចរណ៍ និងកម្លាំងល្បាត ចល័ត និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះស្រាវជ្រាវ លុះមកដល់ម៉ោង ០៩ និង ៣០នាទី កម្លាំងជំនាញផ្នែកចរាចរណ៍ កម្លាំងល្បាតចល័ត ស្រុកស្វាយទាប ស្រាវជ្រាវក៍ប្រទះឃើញរថយន្ដខាងលើ ឈប់ចតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននាំទាំងរថយន្ដ និងអ្នកបើកបរ មកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្នកបើកបរ មានឈ្មោះ ប្រាក់ ឈៀង ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរ បើកបររថយន្តដឹកកម្មកររោងចក្រ។

ក្រោយមក អ្នកបើកបរទទួលស្គាល់កំហុសរបស់ខ្លួន ខណៈកម្លាំងជំនាញបានធ្វើការកិច្ចសន្យាអប់រំណែនាំអោយបញ្ឈប់បើកបញ្ច្រាស់ទិស តទៅទៀតព្រោះវាអាចបណ្ដាលអោយគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print