ការចម្លងឯកសារអត្តសញ្ញាណកម្ម សម្រាប់ប្រើប្រាស់

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ សាយ​ ម៉េងឈាង​ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងនៅថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥នេះថា៖​ ឯកសារអត្រានុកូលដ្ឋានគ្រប់ប្រភេទ រួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព អាចយកទៅប្រើប្រាស់ជាផ្លូវការបាន ដោយធ្វើសេចក្តីចម្លងឯកសារទាំងនោះ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ឬ សាលាក្រុង ស្រុក ខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី។

ដោយឡែក ឯកសារមួយចំនួនទៀត ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ អាចថតចម្លង រួចយកទៅធ្វើនីត្យានុកូលកម្ម (បានថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) នៅអង្គភាព ឬ ការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ណាមួយក៏បាន។

...

ដូច្នេះ​សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print