ញៀនថ្នាំកាប់បុរសម្នាក់នៅផ្ទះជិតគ្នាស្លាប់, សមត្ថកិច្ចឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ក្នុងករណីឃាតកម្ម

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ឡោម ព័ទ្ធចាប់បានភ្លាមៗ ក្រោយរូបគេបានធ្វើសកម្មភាពស្ទាក់វាយនិងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ភ្លាមៗនៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើត ហេតុជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១ គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-9339 ចេញពី ផ្ទះដើម្បីទៅទិញទឹកកកនៅក្បែររបងវត្ត ចំងាយពីផ្ទះប្រហែល១០០ម៉ែត្រ។ លុះពេលជិះត្រឡប់មកវិញ ក៏ត្រូវបានជនសង្ស័យឈ្មោះ ធឿន ខ្នា ភេទប្រុស អាយុ ៣៩ ឆ្នាំ ដែលរស់នៅក្បែរគ្នាដែលគេស្គាល់ជាមនុស្សបែកថ្នាំបានចេញមកមានទាំងដំបងនិងពូថៅ ក៏វាយបណ្តាលឲ្យដួល និងបានកាប់ចិញ្រ្ចាំទាំងម៉ូតូនិងមនុស្សហើយស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ និងកម្លាំងផ្នែកជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការ ដោយមានការសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានធ្វើការឡោមព័ទ្ធរហូតឃាត់ខ្លួនសង្ស័យខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

...

សពជនរងគ្រោះត្រូវបាន កោសល្យវិច័យធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print