អន្តរជាតិ ៖ “នៅក្នុងការអនុវត្តរយៈពេលយូរ យើងបានឈ្វេងយល់និងបង្កើតឡើងនូវ”ស្មារតីចិន-អាស៊ីកណ្តាល”ដែល”គោរពគ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជួយយកអាសាគ្នាទៅវិញទៅមក និងជំរុញទំនើបកម្មរួមជាមួយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”។ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី១៧ខែមិថុនា ប្រធានរដ្ឋចិនលោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២នៅទីក្រុងAstana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន ហើយបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងនូវ “ស្មារតីចិន-អាស៊ីកណ្តាល”ជាលើកដំបូង។
តើ«ស្មារតីចិន-អាស៊ីកណ្តាល»មានប្រភពមកពីណា?កាលពីជាង២០០០ឆ្នាំមុន លោក Zhang Qian បេសកជននៃរាជវង្សហានប្រទេសចិនបានចេញដំណើរពីទីក្រុងChang’anទៅកាន់ទិសខាងលិច បានត្រួសត្រាយផ្លូវសូត្របុរាណដែលតភ្ជាប់លោកខាងកើតនិងលោកខាងលិច ពោលគឺតភ្ជាប់អឺរ៉ុបនិងអាស៊ីនិងបើកទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃការផ្លាស់ប្តូរមេត្រីភាពរវាងចិន និងអាស៊ីកណ្តាល។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះជាពិសេសឈានចូលយុគសម័យថ្មីមក ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥បានដើរស្របតាមនិន្នាការ គោរពពាក្យសច្ចនិងបង្កើនទំនាក់ទំនងជាមួយអ្នកជិតខាង ដែលបានដើរលើមាគ៌ាថ្មីនៃភាពជាអ្នកជិតខាងល្អដោយមេត្រីភាពនិងកិច្ចសហប្រតិបត្តិការនិងទទួលផលប្រយោជន៍ឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអាស៊ីកណ្តាលសម្រេចបានការលោតផ្លោះជាប្រវត្តិសាស្ត្រពីភាពជាអ្នកជិតខាងដ៏មេត្រីភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ហើយបន្ទាប់មកទៅជាសហគមន៍ជោគវាសនារួម។
គេហទំព័រ «CCFR China state-controlled media » ពីការលើកឡើងរបស់ប្រទេសចិនក្នុងការបង្កើតយន្តការចិន-អាស៊ីកណ្តាលនៅឆ្នាំ ២០២០ដល់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី១ដែលបានធ្វើឡើងនៅទីក្រុងXi’anក្នុងឆ្នាំ២០២៣ យន្តការចិន-អាស៊ីកណ្តាលបានបន្តរីកចម្រើននិងរឹងមាំ បង្កើតលទ្ធផលជាផ្លែផ្កា និងបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង៦។
គេហទំព័រ «CCFR China state-controlled media » ដូចដែលលោកប្រធានរដ្ឋចិនXi Jinpingបានគូសបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការរបស់យើងមានប្រភពមកពីការផ្លាស់ប្តូរមេត្រីភាពជាង២០០០ឆ្នាំ ត្រូវពង្រឹងពីការរួបរួមនិងការជឿទុកចិត្តគ្នាទៅវិញទៅមកជាង៣០ឆ្នាំដែលចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនិងបានអភិវឌ្ឍក្នុងស្ថានភាពបើកចំហនិងឈ្នះ-ឈ្នះចាប់តាំងពីឈានចូលយុគសម័យថ្មី”។ស្មារតីចិន-អាស៊ីកណ្តាលមានប្រភពប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅវិវឌ្ឍរីកចម្រើនតាមនិន្នាការនៃយុគសម័យថ្មីនិងសមស្របតាមការរំពឹងទុករបស់ប្រជាជន៕
ដោយ ៖ សិលា